**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ជួបពិភាក្សាការងារជាមួយ នាយិកាប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ របស់ធនាគារពិភពលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងថ្មីជា Country Manager នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា។

ក្នុងឱកាសនេះដែរ លោកជំទាវ Mariam J.Sherman បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការអនុវត្តសកម្មភាពស្នូលនៃគម្រោងហិរញ្ញប្បទានរបស់ធនាគារពិភពលោកដែលក្នុងនោះរួមមាន (១) ការអនុវត្តស្តង់ដាសាលារៀនគំរូ (២) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន (៣) អភិបាលកិច្ចក្នុងវិស័យអប់រំ និង (៤) កំណែទម្រង់នៅក្នុងអនុវិស័យឧត្តមសិក្សា។

បន្ថែមពីនេះ លោកស្រី នាយិកា ក៏បានលើកឡើងពីគម្រោងអប់រំមូលដ្ឋាន (Basic Education) នាពេលថ្មីៗនេះ ដើម្បីជជែកពិភាក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ ងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ពិសេសគឺវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្ស និងគូសបញ្ជាក់ថា គម្រោងការអប់រំមូលដ្ឋាន (Basic Education) ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងដើម្បី៖ (១). ការធ្វើទំនើបកម្មមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូ (TTCs) សម្រាប់គម្រោងការអប់រំមូលដ្ឋាន ដើម្បីផ្តល់នូវការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាពខ្ពស់ ដែលរួមមានទាំងការពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាល ឧបករណ៍ និងសម្ភារៈបរិក្ខារផ្សេងៗ (២). លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដោយការពង្រឹងនូវគុណភាពនៃពេលវេលាសិក្សា សុខភាព សុខុមាលភាពរបស់សិស្ស ក៏ដូចជាផ្តល់បរិយាកាសសិក្សាដ៏ល្អមួយសម្រាប់សិស្ស និង(៣). ការកែលម្អអភិបាលកិច្ចតាមវិស័យដោយការបង្កើនការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធ HRMIS ឱ្យមានគុណភាព និងគាំទ្រការអនុវត្តផែនការសកម្មភាពកែលម្អគោលនយោបាយគ្រូបង្រៀន៕

អត្ថបទដែលជាប់ទាក់ទង