មន្ត្រីសាលាសង្កាត់ប្ញស្សីកែវ អមដំណើរលោកជំទាវ ទូច សារ៉ុម និងលោកស្រី សួស សូលីដា នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តឧត្តរាវត្តី
ភ្នំពេញ៖ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ លោក មូល វីរៈ ចៅសង្កាត់ប្ញស្សីកែវ និងក្រុមការងារ អមដំណើរលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម៌ការ និងសាសនា និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌប្ញស្សីកែវ និងក្រុមកការងារខណ្ឌ បាននាំយកទេយ្យទានទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តឧត្តរាវត្តី ។
ទេយ្យទានដែលបានយកទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តឧត្តរាវត្តីរួមមាន៖
១-អង្ករ ៥០kg
២-អង្ករសុខភាព ២កេស
៣-មី១កេស
៤-ទឹកសុទ្ធ ២កេស
៥-ត្រីខ ១យួរ
៦-ទឹកស៊ីអីវ ១យួរ
៧-ទឹកត្រី ១យួរ
៨-សៀង ២kg
៩-ឆៃប៉ូវផ្អែម ២kg
ក្នុងនោះដែរថវិកាប្រគេនព្រះសង្ឃបច្ច័យ៤ (២អង្គ) ក្នុងមួយអង្គថវិកា ១០០,០០០រៀល និងប្រគេនថវិការសាងសង់ចំនួន ៣៨០,០០០រៀលដល់ព្រះសង្ឃផងដែរ ៕