**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់**ហ្កាតេម៉ាឡា អះអាងថាខ្លួនបើកចំហក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយការគោរពជាមួយរដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ **ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីនឹងកាន់តែមានភាពស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបនិងពិភពលោក

នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងររវាងប្រទេសចិននិងលោកខាងលិច ប្រទេសអ៊ីតាលីបានដើរតួអង្គយ៉ាងពិសេស។ ក្នុងប្រវត្តិសាស្ត្រ ផ្លូវសូត្របុរាណបានតភ្ជាប់ប្រទេសអរិយធម៌បុរាណទាំងពីរនេះ។ កាលពីជាង៧រយឆ្នាំមុន លោកMarco Poloអ្នកដើរផ្សងព្រេងបានធ្វើដំណើរនៅប្រទេសចិនដែលបានបើកបង្អួចឱ្យលោកខាងលិចយល់ដឹងពីប្រទេសចិន។ រឿងរ៉ាវរបស់គាត់ត្រូវបានល្បីរន្ទឺនៅទូទាំងប្រទេសចិន ហើយបានក្លាយជានិមិត្តរូបនៃមិត្តភាព។
ឆ្នាំនេះគឺជាខួបលើកទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី។ នៅពេលចុងក្រោយនេះ លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួននៅប្រទេសចិនក្នុងកំឡុងពេលកាន់តំណែង។ នៅថ្ងៃទី២៩ខែកក្កដា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកស្រីនៅទីក្រុងប៉េកាំង។មេដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែបានលើកឡើងដល់”ស្មារតីផ្លូវសូត្រ”។
ហេតុអ្វីបានជា”ស្មារតីផ្លូវសូត្រ”ត្រូវបានមេដឹកនាំនៃប្រទេសទាំងពីរយកចិត្តទុកដាក់ម្ល៉េះ?នេះមិនត្រឹមតែដោយសារវាជាការចងចាំប្រវត្តិសាស្រ្តនិងចំណងវប្បធម៌រួមរបស់ប្រជាជនចិននិងអ៊ីតាលីប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារស្មារតីនេះប្រកបដោយទស្សនៈស្តីពីសន្តិភាព ការបើកចំហនិងកិច្ចសហប្រតិបត្តិការរបស់វា បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសដែលកកើតឡើងក្នុងទំនាក់ទំនងរវាងចិននិងអ៊ីតាលីកន្លងមកផងដែរ ដែលសមស្របទៅនឹងនិន្នាការអភិវឌ្ឍន៍និងប្រកបដោយគុណតម្លៃនៃយុគ្គសម័យ។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៅអាស៊ីរបស់អ៊ីតាលី ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី៧០ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ នាពេលបច្ចុប្បន្ន មានសហគ្រាសអ៊ីតាលីចំនួនជាង១៦០០កំពុងធ្វើអាជីវកម្មនៅប្រទេសចិន ហើយផលិតផលអ៊ីតាលីដូចជាសម្លៀកបំពាក់ ម្ហូបអាហារនិងរថយន្តជាដើមមានកេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅប្រទេសចិន។ ក្នុងនាមជាសមាជិកដ៏សំខាន់នៃអង្គការសហប្រជាជាតិនិងប្រទេសG20 ចិននិងអ៊ីតាលី សុទ្ធតែផ្តួចផ្តើមឱ្យមានពហុភាគីនិយមនិងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ល។ ចំណុចរួមទាំងនេះបានធ្វើឱ្យមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីមានភាពរឹងមាំ។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា មុនពេល លោកស្រីMeloniនាយករដ្ឋមន្ត្រីអ៊ីតាលីបំពេញទស្សនកិច្ចនៅប្រទេសចិន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ទើបបានបញ្ចប់។ កិច្ចប្រជុំពេញអង្គបានរៀបចំចាត់ចែងការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថាប្រទេសចិននឹងពង្រីកការបើកចំហចំពោះបរទេស។ក្រោមស្ថានភាពថ្មី តើធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលី? មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាថា ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការនឹងការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី និងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ដូចជាការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា រថយន្តដើរដោយថាមពលអគ្គិសនីនិងបញ្ញាសិប្បនិម្មិតជាដើម។ភាគីចិនសូមស្វាគមន៍សហគ្រាសអ៊ីតាលីមកវិនិយោគទុននៅប្រទេសចិន ហើយរីករាយនាំចូលផលិតផលដ៏មានគុណភាពខ្ពស់របស់អ៊ីតាលីកាន់តែច្រើន។ ភាគីអ៊ីតាលីបានបញ្ជាក់យ៉ាងជាក់លាក់ថា ប្រឆាំង”ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” និងការការពារនិយម ហើយរីករាយដើរតួនាទីជាវិជ្ជមានក្នុងការជំរុញអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប។
ពីការចុះហត្ថលេខារួមគ្នាលើឯកសារសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឧស្សាហកម្ម ការអប់រំនិងការពារបរិស្ថានជាដើម ដល់ការដាក់ចេញផែនការប្រតិបត្តិរយៈពេល៣ឆ្នាំ ស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មតិឯកភាពនិងសមិទ្ធផលសំខាន់ៗមួយចំនួនបានបំពេញបន្ថែមនូវកម្លាំងចលាករថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអ៊ីតាលី ហើយក៏មានអំណោយផលដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអឺរ៉ុបផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានអត្ថាធិប្បាយថា នេះជាសញ្ញាកត់សម្គាល់ថា”កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីបានឈានចូលដំណាក់កាលថ្មី”។
ពីផ្លូវសូត្របុរាណរហូតដល់《កំណត់ហេតុធ្វើដំណើររបស់លោកMarco Polo》 រឿងរ៉ាវល្អៗអំពីការប្រាស្រ័យទាក់ទងរវាងចិននិងអ៊ីតាលីនៅតែត្រូវបានកោតសរសើរមកដល់សព្វថ្ងៃនេះ។ដោយប្រកាន់ខ្ជាប់នូវ”ស្មារតីផ្លូវសូត្រ” ក្រេបជញ្ជក់ប្រាជ្ញាប្រវត្តិសាស្ត្រនិងផ្តល់នូវអត្ថន័យនៃយុគសម័យថ្មី កិច្ចសហប្រតិបត្តិការរវាងចិននិងអ៊ីតាលីនឹងមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជាបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់អឺរ៉ុបនិងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង