រដ្ឋមន្ត្រីក្រសួងការពារជាតិចូលរួមអបអរសាទរខួបលើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន
ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារThe Sun ុMoon រាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា មកពីបណ្តាក្រសួងស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនេះ ភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនបានបង្ហាញពីសមិទ្ធផលជាច្រើនដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់។
ហើយបង្ហាញពីការសហការ នឹងពង្រឹងភាពជាដៃគូជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិនបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ១៩២៧ គិតត្រឹមឆ្នាំ២០២៤នេះមានរយៈពេល២៧ឆ្នាំហើយ៕