**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**កិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF ៖ សម្តេច ឃួន សុដារី អំពាវនាវឱ្យមានសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងនិរន្តរភាពសន្តិភាពសកល**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផៃ្ទ ២០រូប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កូនប្រុសពៅសំណព្វចិត្តរបស់សម្ដេចធិបតី ទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក

ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅសំណព្វចិត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU CONTEST ក្នុងចំណោមអ្នកចូលរួមសរុប ៧៥,៦៨៦នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។

ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជីញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា កម្មវិធី CARIBOU CONTEST មាន៣៦ប្រទេស ចូលរួមប្រកួត និងមានអ្នកចូលរួម សរុបចំនួន៧៥,៦៨៦នាក់ ក្នុងនោះសិស្សកម្ពុជា បានចូលរួមចំនួន២,៨៩៤នាក់ មកពីគ្រឹះស្ថានសិក្សាទូទាំងប្រទេស ចំនួន៥៧ ដែលលទ្ធផលទទួលបាន៖ ទី១៖ សិស្សចំនួន៦៦នាក់ បានទទួលចំណាត់ថ្នាក់លេខ១ មេដាយមាស លំដាប់ពិភពលោក, ទី២៖ សិស្សចំនួន៥នាក់ បានទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងទី៣៖ សិស្សចំនួន៥៣នាក់ បានទទួលចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ។ សិស្សជ័យលាភីសរុប មានចំនួន១០៣នាក់ មកពី២៦គ្រឹះស្ថានសិក្សា។

លោកបណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន បានលើកឡើងថា នេះគឺជាមោទនភាពរបស់កម្ពុជា ដែលមានប្រព័ន្ធអប់រំមួយល្អ អាចអប់រំកុមារា-កុមារី ដែលបានចូលរួម ប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស ដែលបានចូលរួមប្រកួតកម្រិតដូចគ្នា មកពី៣៦ប្រទេស។

សូមបញ្ជាក់ថា កម្មវិធី CARIBOU CONTEST គឺការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ លំដាប់ពិភពលោក ហើយសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ធ្វើឡើងចំនួន៦លើក រួមមាន៖
លើកទី១៖ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៣
លើកទី២៖ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
លើកទី៣៖ នៅថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៤
លើកទី៤៖ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤
លើកទី៥៖ នៅថ្ងៃទី០៣-០៤ ខែមេសា ឆ្នាំ២០២៤
លើកទី៦៖ នៅថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២៤ ប្រឡងពីថ្នាក់មត្តេយ្យកម្រិតខ្ពស់ រហូតដល់ថ្នាក់ទី១២។

កម្មវិធីនេះ រៀបចំដោយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ នៃសាកលវិទ្យាល័យប៊្រុក នៃប្រទេសកាណាដា (CARIBOU= Canada Research Institute of BROCK University) ៕

អត្ថបទដែលជាប់ទាក់ទង