**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

ឯកឧត្តម សរ សុពុត្រា ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការជំរុញបែបនេះ របស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត,ប្រធានមន្ទីរព័ត៌មានខេត្ត, សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុង ចៅសង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់ផងដែរ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា ឥឡូវនេះទីតាំង យើងបានដឹងទាំងអស់គ្នាហើយថា នៅក្នុងខេត្តស្ទឹងត្រែងរបស់យើងមាន៤៩ទីតាំងនៃការដាក់ឱ្យមានលេងល្បែង មានល្បែងឆ្នោតផង Online ផង ជល់មាន់ធម្មតាផង ហើយការលេងជល់មាន់នេះ លេងជល់មាន់ធម្មតាខ្លាចគេចាប់ ឥឡូវបែរជាមកជល់មាន់តាម Online ទៀត។

ឯកឧត្តមបន្តថា ការលេងល្បែងនេះជាពិសេសល្បែង Online យើងលែងមិនឈ្នះកុំព្យូទ័រទេ ហើយល្បែងតាមកាស៊ីណូជាប្រភេទល្បែងដែលគេយកលុយអ្នកមាន ប៉ុន្តែប្រភេទល្បែងលេងតាមផ្ទះ កន្ទុយលេខ ឆ្នោត ឡូតូ និងប្រភេទល្បែង Online នេះ វាធ្វើឱ្យមានភាពក្រីក្រក្នុងគ្រួសារ។

ឯកឧត្តម អភិបាលខេត្តសង្កត់ធ្ងន់ថាប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្ម និងគ្រឿងញៀន) ឱ្យបានទាន់ពេលវេលាទេនៅក្នុងសង្គមនេះនឹងសំបូរបែបទៅដោយចោរ អីចឹងសូមមន្ត្រីឯកសណ្ឋានទាំងអស់ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពពង្រឹងឡើងវិញ ហើយសូមព្រមានចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដោយឯកឧត្តអភិសន្តិបណ្ឌិត បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឱ្យទាន់ ប៉ុន្តែប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្តិប៉ុណ្ណា តួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ”។

ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់បន្ថែមថានៅទូទាំងខេត្តស្ទឹងត្រែងមានអាជីវកម្មឆ្នោតតែមួយទេដែលមានអាជ្ញាប័ណ្ណ ហើយអាជ្ញាប័ណ្ណនេះនឹងផុតកំណត់នៅក្នុងឆ្នាំ២០២៦ ហើយអាជ្ញាប័ណ្ណរបស់ឆ្នោតនេះឱ្យអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ក្រុងទេ ហើយប្រសិនបើឃើញអាជ្ញាប័ណ្ណនេះទៅអនុវត្តនៅស្រុកផ្សេងៗ អាជ្ញាធរស្រុកត្រូវចាប់ឱ្យបាន៕

អត្ថបទដែលជាប់ទាក់ទង