**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៦នាក់ ក្រោយធ្វើសកម្មភាពវាយកាប់ចាក់គ្នាពេលរាត្រី

ភ្នំពេញ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលចុះស្រាវជ្រាវនិងបានឃាត់ខ្លួនក្មេងទំនើង៦នាក់ យកមកសួរនាំក្រោយពីពួកគេបានធ្វើសកម្មភាពវាយកាប់ចាក់គ្នាតាមដងផ្លូវទីសាធារណៈ។

ក្មេងទំនើងនោះមានឈ្មោះ៖១.ឈ្មោះ ហួត ចាន់ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារ  កណ្តាល សង្កាត់ផ្សាតកណ្តាល (អ្នករក្សាដាវទុកសម្រាប់ប្រហារ) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។២.ឈ្មោះស៊ិន ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល (ជាបក្ខពួក)លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន។៣.ឈ្មោះ ជា សារិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា(បក្ខពួក) លទ្ធផលស្វែងរកសាធាតុញៀនអវិជ្ជមានជាអ្នកកាប់ម៉ូតូរបស់ជនរងគ្រោះនៅមុខហាងមីហិរកាលពីយប់ថ្ងៃទី២៥/៧/០២៤         បណ្តាលអោយខួចខាតម៉ូតូចំនួនមួយគ្រឿងនឹងធ្លាប់ធ្វើសម្មភាពកាប់ចំនួន៣ដងមកនៅដីថ្មី។៤.ឈ្មោះ សល់ សាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល លទ្ធផលធ្វើតេស្តស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។៥.ឈ្មោះ ដុះ ដាវីត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត លទ្ធផលស្វែងរកសារធាតុញៀនវិជ្ជមាន(+) (បក្ខពួក) ។៦.ឈ្មោះ យ៉ាត់ ឆៃយ៉េន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសុខសាន្ត  សង្កាត់និមិត្ត (បក្ខពួក) លទ្ធផលស្វែងរកសារធាតុញៀនអវិជ្ជមាន ។

តាមចម្លើយសារភាពរបស់ឈ្មោះ ជា សារិន បាននិយាយថា ពួកខ្លួនបាននាំគ្នាដើរលេងនៅម្ដុំចុងស្រល់មានគ្នាបួននាក់ម៉ូតូ២គ្រឿងលុះប្រហែលម៉ោង០០នឹង៥នាទីឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ពួកខ្លួនបាននាំគ្នាត្រឡប់មកផ្ទះនៅភូមិផ្សារកណ្ដាលវិញពេលនោះខ្លួនជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ ប្រដាប់ដោយកាំបិតខ្វែវ២ដើម លុះពេលដែលពួកខ្លួនជិះម៉ូតូដល់ចំណុចស្តង់តាងួនភូមិគីឡូលេខ៤ បានជួបនឹងជនរងគ្រោះមានគ្នា៤នាក់ស្រីជិះម៉ូតូ ២ គ្រឿងនៅពីខាងមុខ ហើយបានធ្វើសកម្មភាពដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុមុខមីហឹរពួកខ្ញុំបានដេញទាន់និងកាប់ទៅលើម៉ូតូជនរងគ្រោះប្រហែល៥កាំបិត រីឯជនរងគ្រោះក៏បានរត់គេចខ្លួនបាត់ទៅ។

បញ្ចាក់ឈ្មោះ ជា សារិន ពីមុនខ្ញុំធ្លាប់កាប់គេ៣ករណីនៅចំណុចដីថ្មី។បច្ចុប្បន្នក្មេងទំនើងទាំង ៦នាក់ ត្រូវដែលបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសួនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕  

អត្ថបទដែលជាប់ទាក់ទង