អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុក-ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់
ភ្នំពេញ៖ នៅរសៀងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុក-ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីដឹងពីស្ថានភាពការងារ នៅក្នុងស្រុក និងតាមឃុំ នៃស្រុកនេះ ដែលមានការចូលរួម អមដំណើរដោយលោក នាយករងរដ្ឋបាលខេត្ត នឹង លោកប្រធានមន្ទីរព័ត៌មានផងដែរ។
នាឱកាសនោះលោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានឡើងអានបាយការណ៍ស្ដីអំពី ភូមិសាស្ត្រនៅក្នុងស្រុកថាឡាបរិវ៉ាត់ ស្ថានភាពទូទៅ លទ្ធិផលដែលបានអនុវត្តន៍ នឹងការងារដែលសំរេចបាននាពេលកន្លងមក។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានមានប្រសាសថាការចូលរួមបំរើប្រជាពលរដ្ឋ ត្រូវឈរលើគោលការស្មោះត្រង់ បំរើសេវាសាធារណៈ រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងបំបាត់ឱ្យបាននូវល្បែងស៊ីសងគ្រប់រូបភាព ការកាប់បំផ្លាញព្រៃឈើ ការទន្រ្ទានដីធ្លីដោយខុសច្បាប់ពីសំណាក់ជនខិលខូច។ ណែនាំដល់អភិបាលស្រុកត្រូវឡើងឋានន្តរសក្តិឱ្យមន្រ្តីតាមវេនឱ្យបានទៀងទាត់ និងគ្រឿងឥស្សរិយយស ត្រូវផ្តល់ជូនដូចគ្នាទៅតាមឆ្នាំនិមួយៗ។
នៅក្នុងឱកាសដដែលនេះ ឯកឧត្តម សរ សុពុត្រា បានចង្អុលបង្ហាញ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុក-ឃុំ ក្នុងស្រុកថាឡាបរិវ៉ាត់ នូវគោលការដឹកនាំ ៥ចំនុច រួមមាន៖
. ថ្នាក់ដឹកនាំត្រូវមានគុណធម៌ចំពោះមន្ត្រីក្រោមឱវាទ
. មន្ត្រីក្រោមឱវាទត្រូវតែមានភាពស្មោះត្រង់ ការទុកចិត្តការជឿជាក់ទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន។
. ត្រូវមានសមត្ថភាពនិងត្រូវបង្កើនចំណេះដឹងឲ្យបានជាប់ជាប្រចាំ។
.ត្រូវមានសុជីវធម៌ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន
.នឹងចុងក្រោយត្រូវមានការទទួលខុសត្រូវ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ជនរួមជាតិ និងមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមអបអរសាទរ ពិធីបើកការដ្ឋានព្រែជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដោយតម្រូវអោយមានការចាក់នូវបទពង្សាវតា នឹង តាមរយៈការវាយគង វាយឃ្មោះ វាយស្គ ឱ្យបានអធិកអធម ក្នុងស្មារតីជាតិតែមួយផងដែរ៕ 500