ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំបូកសរុប និងដោះស្រាយនូវសំណើសំណូមពររបស់ពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០៣៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងដោះស្រាយនូវសំណើសំណូមពររបស់ប្រជាពលរដ្ឋ ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយតាមជំនាញ និងស្ថានភាពជាក់ស្តែង។
សូមជម្រាបជូនថា កាលពីពេលថ្មីកន្លងទៅ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំង ២៤ឃុំ-សង្កាត់ នៃខេត្តឧត្តរមានជ័យ តាមរយៈវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ហើយក្នុងនោះរដ្ឋបាលខេត្ត ទទួលបានសំណើសំណូមពរសរុបចំនួន ៧៧៧ករណី ដោះស្រាយជាក់ស្តែងបានចំនួន ២១៨ករណី កំពុងដោះស្រាយចំនួន ២៤១ករណី ពុំទាន់ដោះស្រាយ ២៩៥ករណី និងស្នើសុំទៅថ្នាក់ជាតិ ២៣ករណី ៕