**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ និងជាតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពី តួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានសេនាធិការ, ប្រធាន-អនុប្រធាននាយកដ្ឋានសរុបផែនការ, ប្រធាន-អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការ-អធិការរងក្រុងស្រុកទាំង៩ និងសិក្ខាកាមសរុបចំនួន ១៣៥នាក់ (ស្រី២៦នាក់)។ វគ្កសិក្សានេះមានរយះពេលចំនួន១២ថ្ងៃ គិតចាប់បីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការស្តីទី តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍សង្ខេបអំពីការងារបណ្តុះបណ្តាល ដោយបញ្ជាក់ថា៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល ក្នុងនោះ៖
១/-វគ្គក្រៅប្រទេស៖(វៀតណាម) ចំនួន ២២វគ្គ សិក្ខាកាមចំនួន ៥១នាក់ ស្រី៣នាក់។
២/-វគ្គសិក្សានៅក្នុងប្រទេសមាន៖សិក្សានៅបណ្ឌិតសភានគរបាលចំនួន ៧វគ្គ សិក្ខាមចំនួន ២៤នាក់, វគ្គសិក្ខានៅសាលានគរបាលជាតិភូមិភាគ៤ចំនួន២វគ្គសិក្ខាកាមចំនួន៨៣នាក់ ស្រី៥នាក់,វគ្គសិក្ខានៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាមចំនួន៨វគ្គសិក្ខាកាមចំនួន២៣នាក់,សិក្សានៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែនគោកចំនួន ១វគ្គ សិក្ខាកាមចំនួន ២៤នាក់។
៣/-វគ្គបណ្តុះបណ្តាលនៅនឹងស្នងការដ្ឋាន៖ចំនួន៣វគ្គសិក្ខាកាមចំនួន ១០៥នាក់ និងវគ្គហ្វឹកហ្វឺនជំនាញនៅបញ្ជាការដ្ឋានងរាជអាវុធហត្ថខេត្ត ១វគ្គ សិក្ខាកាមចំនួន ៤៧នាក់។

ជាមួយគ្នានោះដែរ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ដោយអនុវត្តតាមផែនការលេខ១៥០ ផក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ របស់អគ្គស្នងការនគរបាលជាតិ ស្តីការរៀបចំវគ្គបំប៉នការងារដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកវគ្គបំប៉នការងារដឹកនាំដល់ស្នងការរងនៃស្នងការដ្ឋានមកពី៤ខេត្តគឺ ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងខេត្តប៉ៃលិន ដែលមានសិក្ខាកាមជាស្នងការរងសរុបចំនួន ១០២នាក់។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល បានធ្វើសេចក្តីរាយការណ៍អំពីការងារសិក្សាតាមកម្មវិធីដែលបានគ្រោងទុកដោយចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួមសរុបចំនួន ១៦១នាក់ ស្រី ៣៣នាក់នាក់ ក្នុងនោះមន្ត្រីមកពីការិយាល័យជំនាញចំនួន ២៦នាក់ ស្រី ៧នាក់ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ១៣៥នាក់ ស្រី ២៦នាក់។ ជាមួយនោះតាមមុខវិជ្ជារៀនមួយចំនួនក៏មានលោកស្នងការរង ថ្នាក់ការិយាល័យនិងថ្នាក់អធិការចូលរួមចំនួន ២៣៤នាក់ ស្រី ៨នាក់ ដោយសិក្សាលើសំខាន់ៗមេរៀនចំនួន ១០មេរៀន។

លោកប្រធាននាយកដ្ឋាន បានបញ្ជាក់ថា បើយោងតាមលទ្ធផលប្រលងសំណួរចំលើយជ្រើសរើសនិងតាមការពិនិត្យរបស់គណៈគ្រប់គ្រងវគ្គនិងក្រុមការងាររបស់នាយកដ្ឋាន ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៦០នាក់, និទ្ទេសល្អបង្គួរចំនួន ៨៨នាក់ និងនិទ្ទេសមធ្យមចំនួន ១៣នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ កោតសរសើរដល់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍អង្គភាព អង្គភាពចំណុះ រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លី ខាងលើជូនដល់ មន្ត្រីនគរបាលរដ្ឋបាល គួរជាទីមោទនៈ។ មន្ត្រីនគរបាលទាំងអស់ដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ បម្រើការងារជូនអង្គភាពខ្លួន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ និងមានទំនាក់ទំនងល្អ ជាមួយពួកគាត់។

ទន្ទឹមគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកដល់កងកម្លាំងគរបាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា ពង្រឹងទប់ស្កាត់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង