សម្ដេចធិបតី លើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់លុយខ្មែរឲ្យបានច្រើន
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឲ្យអ្នកឧកញ៉ានិងក្រុមហ៊ុនដូរលុយជួយសម្រួលការប្រើប្រាស់លុយដុល្លារដាច់ឬរហែក ននិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋប្រើប្រាស់លុយខ្មែរឲ្យបានច្រើន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានមានប្រសាសន៍ថា ការរៀបចំចេញជាប្រព័ន្ធអេឡិចត្រូនិចទាំងអស់តាមព្រលានយន្តហោះស្គេនដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ចំពោះការបង់លុយត្រូវបង់ជាក្រដាសដដែល តាមព្រលានយន្តហោះទាំងបីទាំងការបង់ពន្ធទាំងការដាក់ពាក្យសុំទៅប្រើប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ចាប់ពីថ្ងៃ១ខែ កញ្ញានេះតទៅ។ កម្មវិធីនេះជាកម្មវិធីរបស់ខ្មែរដែលធ្វើដោយខ្មែរខ្លួនឯងដោយមិនបាច់ចំណាយលុយទិញរបស់គេ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី រំពឹងថា បណ្តាធនាគារ និងអាជីវករប្តូរប្រាក់ទាំងអស់នៅ ទូទាំងប្រទេស អនុវត្តន៍ទៅតាមគោលការណ៍របស់ធនាគារជាតិក្នុងការចាយប្រាក់ដុល្លារ ដែលមានសភាព ចាស់ រហែក ឬប្រឡាក់ ដោយមិនត្រូវកាត់ទឹក ហើយសម្តេចបានបញ្ជាឲ្យមានការអនុវត្តន៍គោលការណ៍នេះនៅទូទាំងប្រទេសតែម្តងចាប់ពីថ្ងៃនេះតទៅ ៕