សម្ដេចធិបតី អះអាងថា រដ្ឋាភិបាលធានាជូនពលរដ្ឋពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV មិនធ្វើឲ្យបាត់បង់ទឹកដីកម្ពុជានោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងធានាអះអាងថា រដ្ឋាភិបាលធានាជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹង រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV មិនធ្វើឲ្យបាត់បង់ទឹកដីយើងនោះទេ ។
ក្នុងឱកាសសម្តេចនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាថ្ងៃទី២ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ កូនចៅនិងខ្លួនសម្ដេចមិនយកសញ្ជាតិបរទេសនោះទេ ហើយសន្យាថាកូនចៅនិងចៅទួតរបស់សម្ដេច និងបន្តរស់នៅលើទឹកដីខ្មែរជារៀងរហូត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសំណូមពរដល់ប្រទេសនានា រួមទាំងទូតបរទេសប្រចាំនៅកម្ពុជាផងដែរថា សូមកុំចោទរដ្ឋាភិបាលថា ផ្ដាច់ការនៅពេលដែលរដ្ឋាភិបាលចាត់វិធានការចំពោះក្រុមជនដែលចង់បង្កចលាចលក្នុងប្រទេស បង្កអសន្តិសុខក្នុងប្រទេស ដូចករណីនៅបង់ក្លាដែសនោះ ៕