សម្ដេចធិបតី៖ ការខិតខំកំណត់ព្រំដែន ដែលសល់ពីអាណានិគមនិយមបារាំង និងកិច្ចខិតខំបោះបង្គោលព្រំដែន គឺដើម្បីកម្ពុជាមានព្រំដែនច្បាស់លាស់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ការខិតខំកំណត់ព្រំដែនដែលសល់ពីអាណានិគ មនិយមបារាំង និងកិច្ចខិតខំបោះបង្គោលព្រំដែន គឺដើម្បីកម្ពុជាមានព្រំដែនច្បាស់លាស់ និងការពារបូរ ណភាពដែនដីខ្មែរឱ្យគង់វង្សយូរអង្វែង។
ក្នុងឱកាសសម្តេចនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាថ្ងៃទី២ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យពលរដ្ឋ និងសាធារណជនទូទៅ ធ្វើដំណើរទៅលេងតំបន់ព្រំដែន និងពិនិត្យមើលស្ថានភាពព្រំដែនថាតើមានអ្វីប្លែក? មានការអភិវឌ្ឍអ្វីខ្លះ? រដ្ឋាភិបាលបានការពារព្រំដែនបានកម្រិតណា? ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រយៈពេល ២៥ឆ្នាំកន្លងមកនេះ យើងមិនមានការធ្វើអ្វីឱ្យខូចប្រយោជន៍ជាតិនោះទេ។ សម្ដេចថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន គឺដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់ និងងាយធ្វើដំណើរ ៕