**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

កងពលតូចអន្តរាគមន៍លេខ១៤ ប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងរវសេនាតូចលេខ១៤២

ភ្នំពេញ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ កងពលតូចអន្តរាគមន៍លេខ១៤ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ១៤២ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ១៤ ក្រោមអធិបតីភព ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤ ទាំងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងពលតូចអន្តរាគមន៍លេខ១៤ ។

ឯកឧត្តម មេបញ្ជាការកងពល បានឱ្យដឹងថា អនុវត្តតាមផែនការរបស់កងទ័ពជើងគោក ស្តីពីការងារ ហ្វឹកហ្វឺនឆ្នាំ២០២៤ អង្គភាពបាន ដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ១៤២ កងឯកភាព ឆ្នាំ២០២៤ ទៅតាមផែនការដែលបាន កំណត់។
ក្នុងឆ្នាំ២០២៤ នេះកងពលតូចអន្តរាគមន៍លេខ១៤ បានរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ១៤២ ចំនួន ០១វគ្គ មានសិក្ខាកាម មកពីបណ្តាកងឯកភាពចំណុះសរុបចំនួន១០០ នាក់ និងគ្រូចំនួន០៧នាក់ រយៈពេលហ្វឹកហ្វឺន៩១ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ។ ឆ្លងកាត់ការប្រឡងបញ្ចប់វគ្គ អង្គភាពពិនិត្យឃើញថា សិក្ខាកាមភាគច្រើនទទួលចំណាត់ ថ្នាក់និទ្ទេសល្អ និងល្អបង្គួរ ដែលអាចវាយតម្លៃបានថាវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចលេខ១៤១ ២០២៤ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ថា ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួមទប់ស្កាត់ឲ្យបាននូវរាល់ចលនាផ្សេងៗរបស់ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថា ការងារហ្វឹកហ្វឺន គឺជាការងារមួយសំខាន់ និងចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខាកាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ អោយទៅជាសកម្មភាពជាក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែលទើបបញ្ចប់ការហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហាត់ពត់លុតដំខ្លួន តស៊ូព្យាយាមបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន វិលទៅបំពេញការងារតាមអង្គភាពខ្លួនវិញ ត្រូវខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមលើគ្រប់ជំនាញ ដើម្បីបន្តជួយបង្ហាត់បង្រៀនដល់នាយទាហាននៅក្នុងអង្គភាពរបស់ខ្លួន ឱ្យមានសមត្ថភាព ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង