**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីបរិស្ថាន៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង និងមានចីរភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត កាលពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤។

លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែល កៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ ក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាននិងការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការរបស់ក្រសួងទាំងអស់ បានខិតខំប្រែងប្រែងបំពេញភារកិច្ច ឆ្លងកាត់ឧបសគ្គ ការលំបាក ទាំងយប់ថ្ងៃ ដើម្បីបុព្វហេតុបរិស្ថានកម្ពុជា ហើយកន្លងមកត្រូវបានក្រុមអគតិមួយចំនួនរស់នៅក្រៅច្បាប់ នៅបរទេស ដែលមើលមិនឃើញពីការលះបង់ខ្ពស់ មើលងាយស្មារតីស្នេហាជាតិ ការស្រឡាញ់បរិស្ថាន ពេលខ្លះប្រឈមនឹងការបាត់បង់អាយុជីវិត របស់ក្រុមគ្រួសារបរិស្ថានយើង។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសបន្តចូលរួមយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លកនៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីបរិស្ថានកម្ពុជាយើងស្អាតតរៀងរហូត ៕

អត្ថបទដែលជាប់ទាក់ទង