អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាល និងចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យកន្លែងបំពេញបែបបទចេញ-ចូល ចុះពិនិត្យស្លាបស្តាំ និងស្លាបឆ្វេង ព្រមទាំងសំណេះសំណាលជាមួយមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បាននាំយកអង្ករ ចំនួន ២តោន, មី ចំនួន ១០កេសធំ, ទឹកស៊ីអ៉ីវ ចំនួន ២០យួរ, ទឹកត្រី ចំនួន ២០យួរ, និងត្រីខកំប៉ុង ចំនួន ១០កេសធំ ប្រគល់ជូន និងចូលរួមកម្មវិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ផងដែរ ៕