**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យមន្ត្រីនគរបាលពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនពលរដ្ឋ

ភ្នំពេញ៖  ស្របតាមគោលការណ៍អាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈប្រកបដោយដោយទំនុកចិត្ត តម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកថា ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកវិទ្យាឌីជីថល ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ជាកត្តានវានុវត្តន៍ចម្បង ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ស្របតាមការវិវត្តជាសកល នាពេលបច្ចុប្បន្ន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា អាណត្តិទី៧ នេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងទិន្នន័យគ្រប់គ្រងមន្ត្រីទាំងរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងនគរបាលពន្ធនាគារ ចាប់ពីពេលចូលក្របខណ្ឌរហូតដល់ចូលនិវត្តន៍ ដើម្បីធានាឱ្យប្រាកដថា ថ្នាក់ដឹកនាំ និងមន្ត្រី មានធនធានសមត្ថភាព ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស ក្នុងនាមជាអ្នកផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់តាម ដានរាល់សកម្មភាពផ្សព្វផ្សាយ ដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត តាមបណ្តាញសង្គមនានា និងត្រូវត្រៀមលក្ខណៈបំភ្លឺបានទាន់ពេលវេលា និងឈានទៅមានវិធានការតាមផ្លូវច្បាប់ចំពោះជនបង្កភ្លាមៗដែរ ដោយមិនត្រូវទុកឱ្យបញ្ហានោះ បង្កឱ្យកើតមានអស្ថិរភាព ឬអសន្តិសុខសង្គម រំខានដល់ភាពសុខសាន្តរបស់ប្រជាជននោះឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ យកចិត្តទុកដាក់ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណចល័ត ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្សឆ្លងដែន ការជួញដូរអាវុធខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើងឱ្យបានជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ទាំងតាមរយៈ វិធានការអប់រំណែនាំ និងតាមរយៈវិធានការច្បាប់។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលស្វាយរៀង បានថ្លែងពីសមទ្ធិផលការងារថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កន្លងមកនេះ សភាពការណ៍ពាក់ព័ន្ធសន្តិសុខសង្គមជារួម ក្នុងខេត្តស្វាយរៀង មិនមានអ្វីគួរកត់សម្គាល់ទេ ដោយសមត្ថកិច្ចបានខិតខំស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៨% នៃបទល្មើសដែលកើតមានឡើង ព្រមទាំងឃាត់ខ្លួនជនសង្ស័យ និងបង្ក្រាបតាមដីកាឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង