**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

ប្រមុខរាជរដ្ឋាភិបាល៖ សំណង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់ដូនតាខ្មែរ នាសម័យអាណាចក្រហ្វូណន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សំណង់ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់ដូនតាខ្មែរយើង នាសម័យអាណាចក្រហ្វូណន កាលពី ២០០០ឆ្នាំមុន ។

ក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅក្នុងណាចក្រហ្វូណន ដែលមាននៅក្នុងឯកសារនោះ រាជធានីនៅក្នុងស្រុកអង្គរបុរី ដែលពេលនោះខ្មែរយើងមានទី១ គឺកសិកម្ម ដោយសារនៅអង្គរបុរីមានប្រព័ន្ធធារាសាស្ត្រច្រើនដែលបម្រើឱ្យផ្នែកកសិកម្ម ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជានៅពេលនោះរឹងមាំ ហើយលើសពីនេះទៀតគឺការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា តាមការស្រាវជ្រាវនៅអង្គរបុរីមានព្រែកជីកចំនួន៥ ដែលបម្រើឱ្យ ការតភ្ជាប់ផ្នែកពាណិជ្ជកម្មក្នុងនោះមានព្រែកជីកមួយធំហៅថាព្រែកទី៥ មានប្រវែង៩០គីឡូម៉ែត្រ ដែលភ្ជាប់អង្គរបុរី ជាមួយនឹងកំពង់ផែអូកែវ (កំពង់ផែអន្តរជាតិ) ។

សម្ដេចធិបតីបន្ដថា «អីចឹង២០០០ឆ្នាំក្រោយមក ដល់ថ្ងៃនេះកូនចៅបានបើក នូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំចក្ខុវិស័យ របស់បុព្វបុរសរបស់យើង ។ កសាងព្រែ កជីកដែលភ្ជាប់ភ្នំពេញ ជាមួយកំពង់ផែទឹកជ្រៅរបស់យើង នៅខេត្តព្រះសីហនុ និងខេត្តកំពត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់ព្រែកជីកនេះបានភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយពិភពលោកផងដែរ ហើយការសាងសង់ព្រែកជីកនេះគឺជាការតភ្ជាប់ពីផ្នែកផ្លូវទឹកត្រង់ទៅដល់ផែអន្តរជាតិ ដែលធ្វើតាមលំនាំសម័យអាណាចក្រភ្នំ ឬអាណាចក្រហ្វូណន៕

អត្ថបទដែលជាប់ទាក់ទង