**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ជប៉ុន ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ​ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្រ្តីការពារជាតិជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីនាឱកាសនេះ គឺស្របពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា មានប្រវែង១៨០គីឡូម៉ែត្រ ភ្ជាប់ពីទន្លេទៅសមុទ្រ ហើយនិងចំថ្ងៃខួបកំណើតរបស់សម្តេចផងដែរ។ សម្តេចតេជោ ជឿជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នឹងរួមចំណែកដល់ការពង្រឹងពង្រីក និងផ្តល់សន្ទុះបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការល្អប្រសើរដែលមាន​ស្រាប់លើវិស័យការពារជាតិរវាងប្រទេសទាំង២និងធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុនកាន់តែស៊ីជម្រៅបន្ថែមទៀត ។

ឯកឧត្តម គីហារ៉ា មីណូរឹ បានបង្ហាញនូវសេចក្តីរំភើបរីករាយដែល នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងតួនាទីជារដ្ឋមន្រ្តីការពារជាតិជប៉ុននាពេលនេះ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ បានចំណាយពេលវេលាដ៏មានតម្លៃក្នុងថ្ងៃពិសេសនេះ ដើម្បីទទួលជួបឯកឧត្តម និងគណៈប្រតិភូ។
ឯកឧត្តម បានគោរពជូនពរសម្តេចតេជោ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច និងចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបាននូវការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា នាពេលខាងមុខ។
ឯកឧត្តម សូមយកឱកាសនេះចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារអាកាសយានិកកម្ពុជាទាំងពីររូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីពាក់កណ្តាកលខែកក្កដាកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ និងស្វាគមន៍កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនលើកទី៧០ កាលឆ្នាំ២០២៣កន្លងមក។ ឯកឧត្តម ជឿជាក់ថាតាមរយៈកិច្ចព្រមព្រៀងនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើគ្រប់វិស័យ និងជាពិសេសកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ នឹងត្រូវបានជំរុញកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានជម្រាបសម្តេចតេជោ អំពីស្ថានភាពនយោបាយការបរទេសជប៉ុន និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់ និងការគំរាមកំហែងសន្តិសុខជាតិរបស់ជប៉ុនផង តំបន់ និងពិភពលោកជារួមផង។ ពាក់ព័ន្ធនឹងបញ្ហាអន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានគោរពកោតសរសើរចំពោះជំហររបស់កម្ពុជា ដែលបានបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្សីមកលើប្រទេស អ៊ុយក្រែន នៅឆ្នាំ២០២២ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលគំរាមកំហែងមិនមែនតែក្នុងតំបន់អឺរ៉ុបនោះទេ ក៏ប៉ុន្តែនៅក្នុងតំបន់អាស៊ីផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន ចំពោះពាក្យពេចន៍ជូនពរខួបកំណើតរបស់សម្តេច និងការអបអរសាទរចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោរបស់ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងសមានចិត្តចូលរួមរំលែកមរណទុក្ខដល់ការបាត់បង់អាយុជីវិតអាកាសយានិកទាំងពីររូប ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនាពេលកន្លងមក។

សម្តេចតេជោ បានបន្តថា ទំនាក់ទំនងកម្ពុជា និងជប៉ុន មិនមានប្រែប្រួលឡើយ តាំងពីអតីតកាលរហូតបច្ចុប្បន្ន ជាពិសេស តាំងពីដំណាក់កាលដែលសម្តេចតេជោ ធ្វើការជាមួយនាយករដ្ឋមន្រ្តីជប៉ុនបន្តបន្ទាប់ ទាំងឯកឧត្តម អាបេ ស៊ីនហ្សូ និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ រហូតដល់ដំណាក់កាលបច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីថ្មី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តទំនាក់ទំនងកម្ពុជា-ជប៉ុន ជាមួយនាយករដ្ឋមន្រ្តី គី ស៊ីដា ដូចមុនដដែល។
សម្តេចតេជោ បានគូសបញ្ជាក់ថានយោបាយសន្តិភាពរបស់ជប៉ុនគ្រប់ដំណាក់កាល ត្រូវទទួលបានការអបអរសាទរយ៉ាងច្រើនពីប្រទេសនានា។ សម្តេច សង្ឃឹមថា ក្នុងវិស័យការពារជាតិ ជប៉ុននឹងបន្តដើរតួសំខាន់ៗ​​នៅក្នុងប្រតិបត្តិការរក្សាសន្តិភាព ដោយសារ​ជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងមួកខៀវដំបូងគេបង្អស់មកកម្ពុជា​។​ សម្តេច សូមថ្លែងអរគុណ ចំពោះជំនួយដ៏ច្រើនលើសលុបរបស់ជប៉ុនដល់កម្ពុជា។ ជប៉ុនបានដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍកម្ពុជា។ កម្ពុជាគឺជាប្រទេសទី១ ដែលផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និង បើកចំហរបស់របស់ជប៉ុន។ ​សម្តេច ក៏បានថ្លែងអំណរជប៉ុនសម្រាប់ការផ្តល់កិច្ចសហការលើការហ្វឹកហាត់អ្នកដោះមីនអ៊ុយក្រែននៅកម្ពុជា ហើយនឹងស្នើបន្តការគាំទ្រនេះ មិនសម្រាប់តែអ្នកដោះមីនអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែដល់ប្រទេសដែលរងគ្រោះដោយសារមីនដទៃទៀតផងដែរ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុនថា ពិភពលោកមិនអាចទស្សន៍ទាយ ឬយល់ច្បាស់ពីនយោបាយអន្តរជាតិរបស់កម្ពុជានោះឡើយលើបញ្ហាអ៊ុយក្រែន ដោយសារតែពួកគេគិតថា កម្ពុជា នឹងមិនគាំទ្រអ៊ុយក្រែន។ កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំង​ ឬ ការគំរាមប្រើប្រាស់កម្លាំង ដែលជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាតែងអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។ ដូច្នេះ សូមកុំភ្ជាប់កម្ពុជា ទៅក្នុងបញ្ជីនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ឬភ្ជាប់កម្ពុជាទៅជាមួយប្រទេសណាមួយឡើយ។

ពាក់ព័ន្ធនឹងការសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាត្រូវម្ចាស់ការលើខ្លួនឯង ដោយ​មិនអង្គុយរង់ចាំជំនួយនោះទេ។ សម្តេចតេជោ បានស្វាគមន៍ការចូលរួមវិនិយោគ និងសហការពីរាល់បណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ចំពោះការសាងសង់ព្រែកជីកហ្វូណនតេជោនេះ ដែលជាកិច្ចសហការចម្រុះ មិនមានការផ្តាច់មុខនោះទេ។ ព្រែកជីកហ្វូណនតេជោនេះ នឹងក្លាយជាផ្លូវទឹកចម្បងដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញតាមទន្លេពីគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ទៅកាន់សមុទ្រ ជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា​។ ព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមចំណែកដល់ការពង្រឹងតួនាទីរបស់កំពង់ផែស្វយ័ត្ខេត្តព្រះសីហនុ ដែលកំពុងត្រូវបានពង្រីកជាមួយនឹងជំនួយហិរញ្ញប្បទានរបស់ជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដល់វិស័យឯកជនរបស់ជប៉ុន ដែលមានបំណងចង់ចូលរួមវិនិយោគដល់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ឯកឧត្តម ជម្រាបសម្តេចតេជោ បន្ថែមថា នៅក្នុងគំនិតឯកឧត្តម ជប៉ុននឹងមិនគិតត្រឹមតែចូលរួមសហការវិនិយោគលើគម្រោងព្រែកជីកហ្វូណនតេជោនេះប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និង ឡូជីស្ទីកសំខាន់ៗបន្ថែមទៀត ដោយសារប្រទេសជប៉ុន មានបទពិសោធន៍ច្រើនក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានថ្លែងអំណរគុណសម្តេចតេជោ សាជាថ្មី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូរបស់ឯកឧត្តម ចូលជួបសម្តែងការគួរសម និងបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយខ្លឹមសារ និងទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់ថា ជប៉ុន និងកម្ពុជា មានទំនាក់ទំនងមិត្តភាព និងជឿទុកចិត្តគ្នាទៅវិញទៅមកអស់រយៈពេលយូរណាស់មក។ ឯកឧត្តមជឿជាក់ថា ទំនាក់ទំនងនេះនឹងកាន់តែរីកចម្រើន ជិតស្និទ្ធ និងស៊ីជម្រៅ ដែលផ្តល់ជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ជាទីបញ្ចប់ សម្តេចតេជោ សូមផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹក តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះឯកឧត្តម នាយករដ្ឋមន្រ្តី គីស៊ីដា ហ្វឹមីអូ និងឯកឧត្តមប្រធានព្រឹទ្ធសភា អូតសូជិ ហ៊ិដេហ៊ិសា(OTSUJI Hidehisa) ព្រមទាំងឯកឧត្តមប្រធានរដ្ឋសភា នុកាហ្គា ហ្វុគុស៊ីរ៉ូ (NUKAGA Fukushiro) និងបានជូនពរឯកឧត្តមរដ្ឋមន្រ្តីការពារជាតិជប៉ុន និងគណៈប្រតិភូ ទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កាសម្រាប់ជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ៕

អត្ថបទដែលជាប់ទាក់ទង