**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

វិស័យហិរញ្ញវត្ថុនៅកម្ពុជា ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានជួបជុំគ្នាដើម្បីទូងស្គរ ទះដៃអបអរសាទរពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយម្នាក់ៗបង្ហាញពីស្នាមញញឹម មោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល ដែលបានសាងសង់ព្រែកជីកដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ។

ការអបអរសាទរពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ថ្នាក់ដឹកនាំ និងមន្ត្រី នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានជួបជុំគ្នានៅមុខទីស្នាក់ការរបស់ខ្លួន ឈរជុំគ្នាលើកទង់ជាតិគ្រវី ព្រមដោយការទះដៃ វាយស្គរដៃ ក៏ដូចទូងស្គរ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ បង្ហាញពីការគាំទ្រពេញទំហឹង ខណៈមានកន្លែងខ្លះក៏បានរៀបចំពិធីរំាលេងកម្សាន្ត ផងដែរ។

គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ទាំងនោះមានធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកពារាំង-ឃុំកំពង់ពពិលខេត្តព្រៃវែង ធនាគារ ស្ថាបនា សាខាស្រុកពារាំង ឃុំរកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាស្រុកស៊ីធរកណ្ដាល-ឃុំព្រែកចង្ក្រាន ខេត្តព្រៃវែង ធនាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តព្រៃវែង ធនាគារ អេស៊ីលីដា សាខាខេត្តព្រៃវែង និងធនាគារវីង ជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៧នេះ បានបន្តគម្រោងនេះដើម្បីប្រយោជន៍ជាតិមាតុភូមិ ជាពិសេសគឺការលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិ វិស័យកសិកម្ម ដឹកជញ្ជូន អចលនទ្រព្យ ការវិនិយោគ និងទាក់ទាក់ទាញទេសចរណ៍ដើម។

ព្រែកជីកថ្មីនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង