សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ លោកស្រី សោ គឹមសឿន ភរិយាឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការីចុះសួរសុខទុក្ខ លោកស្រី សោ គឹមសឿន អាយុ៧៨ឆ្នាំត្រូវជាភរិយាឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ចំពោះលោកស្រី សោ គឹមសឿន និងសូមបន្តថែសុខភាព អនុវត្តនូវវេជ្ជបញ្ជាគ្រូពេទ្យ និងបានឆាប់បានជាសះស្បើយឡើងវិញ។
ជាកិច្ចឆ្លើយតប ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រជួបការលំបាក និងសូមបួងសួងវត្ថុស័ក្កិសិទ្ធិក្នុងលោក ជួយថែរក្សាសម្តេច មានសេចក្តីសុខ មានសុខភាពល្អ កម្លាំងមាំមួន នៅបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនទូទាំងប្រទេស៕