**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

អាជ្ញាធរខេត្តស្ទឹងត្រែង ព្រមានអ្នកកាប់ទន្ទ្រានដីព្រៃ និងអ្នកនៅពីក្រោយបទល្មើស យកមកអនុវត្តតាមច្បាប់

ភ្នំពេញ៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានព្រមានអ្នកដែលកាប់ទន្ទ្រានដីព្រៃ និងអ្នកបក្ខពួកបញ្ជានៅពីក្រោយ ដែលជួលប្រជាជនធ្វើជាខែល ជារនាំងបិទបាំង ហើយបក្ខពួកខ្លួនចាំទទួលផល ត្រូវតែតាមចាប់យកមកអនុវត្តទោសតាមច្បាប់មិនលើកលែងឡើយ។ ការព្រមានបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយក្នុងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម សរ សុពុត្រា បានលើកឡើងថា ខ្ញុំសូមផ្ញើសារចេញពីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ជូនចំពោះប្រជាពលរដ្ឋ ដែលទៅលួចកាប់ទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិគ្រប់រូបភាព ក្រោមរូបភាពអត់ដីលំនៅឋាន ក្រោមរូបភាពអត់ដីស្រែ ចម្ការ ជាដើម ត្រូវបញ្ឃប់សកម្មភាពបែបនេះជាបន្ទាន់ ហើយសូមងាកមករកមុខរបរទទួលទានស្របច្បាប់ តាមសមត្ថភាពដែលខ្លួនមានវិញទើបប្រសើបំផុត ហើយមិនមានទោសកំហុសជាប់ខ្លួនថែមទៀត។

ឯកឧត្តម សរ សុពុត្រា បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះទេ ចំពោះកម្មករសុីឈ្នូលកាប់ព្រៃឲ្យគេវាជាកំហុសមួយ តែកំហុសដែលធំជាងនេះទៀត គឺពួកជនអ្នកនៅពីក្រោយខ្នង ដែលជួលឲ្យប្រជាជនទាំងនោះ ទៅកាប់បំផ្លាញព្រៃឈើយកដី ហើយក្រោយមកដីនោះក្លាយទៅជាដើមចន្ទី ដើមកៅស៊ូជាដើម ក៏ត្រូវឲ្យស្ថាប័នសមត្ថកិច្ច និងស្ថាប័នតុលាការ បន្តស្រាវជ្រាវតាមចាប់ពួកបំផ្លាញព្រៃឈើទាំងនោះ យកមកអនុវត្តច្បាប់។ ការណ៍នេះដើម្បីអនុវត្ត និងគាំទ្រតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺត្រូវហាមឃាត់ និងទប់ស្កាត់ដាច់ខាតរាល់ការកាប់ទន្ទ្រានដីព្រៃគ្រប់រូបភាពយកមកធ្វើជាកម្មសិទ្ធ តាមអំណាចមហិច្ចតារបស់ជនខិលខូចទាំងនោះ។

ក្នុងឱកាសនោះ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបង្ហាញភស្តុតាងនូវវត្ថុតាងជាច្រើនប្រភេទដែលមន្ត្រីបរិស្ថានធ្វើការរឹបអូសពីក្រុមជនខិលខូច ដូចជា អាវុធពិត អាវុធកែច្នៃ ម៉ាសុីនត្រង់សុីនើ ខ្សែអន្ទាក់ និងឈើអារជាច្រើនម៉ែត្រគូបផងដែរ។

សូមបញ្ជាក់ថា កាលពីពេលប៉ុន្មានខែកន្លងទៅនេះ ខេត្តស្ទឹងត្រែង បានរំដោះដីយកមកប្រគល់ជូនរដ្ឋវិញ បានជិត ២មុឺនហិកតា ដែលដឹកនាំបង្ក្រាបដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារពិសេស និងជានាយយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង