ឯកឧត្តមបណ្ឌិត ជីវ កេង ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ីង ធីឬទ្ធិ ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល
នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ីង ធីឬទ្ធិ ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩:៥០នាទីរសៀលក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជីវ កេង ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ៥០ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕