**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងអំណរគុណអគ្គលេខាធិការដ្ឋានអាស៊ាន ដែលតែងតែបានជួយសម្របសម្រួលកិច្ចការងារនានារបស់កម្ពុជា ជាពិសេសលើវិស័យមុខងារសាធារណៈ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមសូមអបអរសាទរ កម្ពុជាសម្រាប់ភាពជាប្រធានប្តូរវេនរបស់អាស៊ាន លើក្របខណ្ឌកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ដែលនឹងគ្រោងរៀបចំនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធាន ACCSM នៅឆ្នាំ ២០២៤-២០២៦។

ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ថា ភាពជាប្រធានរបស់អាស៊ាននេះពិតជាចាំបាច់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ កំពុងផ្តល់អាទិភាពលើការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ ជឿជាក់ថា ភាពជាប្រធានរបស់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងអាចលើកកម្ពស់ ACCSM បានមួយកម្រិតបន្ថែមទៀត។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការថ្លែងអំណរគុណដល់ អគ្គលេខាធិការដ្ឋានអាស៊ាន ដែលកន្លងមក តែងតែបានជួយសម្របសម្រួលកិច្ចការងារនានារបស់កម្ពុជា ជាពិសេសលើវិស័យមុខងារសាធារណៈ។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ បន្ថែមលើកិច្ចការងារដែលបាន និងកំពុងអនុវត្តក្នុងក្របខណ្ឌ ACCSM+3។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមដោយធ្វើការសង្កត់ធ្ងន់លើការពិភាក្សា លើការរៀបចំផែនការសកម្មភាពរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៦-២០៣០ ដែលភាគីទាំងពីរនឹងត្រូវបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ជំនួបទ្វេភាគីបានបញ្ចប់ដោយភាតរភាព ស្និតស្នាល និងទទួលបានលទ្ធផលការងារគួរជាទីមោទនៈ៕

អត្ថបទដែលជាប់ទាក់ទង