សម្តេច ឃួន សុដារី ផ្ញេីសារលិខិតអបអរសាទរ ជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម សៀ គានប៉េង (Seah Kian Peng) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋ សិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។