សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសក នឹម ណាំ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ឧបាសកនឹម ណាំ អតីតមន្ត្រីបំរើការងារនៅស្ថាប័នគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព នៅយប់ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:៤០នាទីយប់ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ ។
ក្នុងវេលាដែលពោរពេញដោយសមានទុក្ខនេះ សម្តេចវិបុលសេនាភក្តី សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសក នឹម ណាំ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕