**ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ចំនួន ១០នាក់**ឱកាសការងារ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៥នាក់**ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តកោះកុង**ក្រុមហ៊ុន Apple យល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថា ប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនា**រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ**អគ្គីភ័យឆាបឆេះអគារកម្ពស់ ៨ជាន់នៅទីក្រុង Seongnam របស់កូរ៉េខាងត្បូង**ប្រមុខការទូតរបស់បារាំង ទៅដល់រដ្ឋធានីដាម៉ាស ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយជប៉ុន និងសហរដ្ឋអាម៉េរិក**រដ្ឋសភានឹងសហការដើម្បីផលិតស្ប៉តវីដេអូ ផ្សព្វផ្សាយឱ្យទូលំទូលាយពីហានិភ័យ នៃជំងឺមិនឆ្លង**លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំលើកដំបូង**ប្រធានសេវាសន្តិសុខ ប្រធានាធិបតីកូរ៉េខាងត្បូង មិនអនុញ្ញាតឱ្យក្រុមអ្នកស៊ើបអង្កេត ចូលឆែកឆេរលំនៅដ្ឋាន របស់ប្រធានាធិបតី លោក Yoon Suk-yeol**ឯកឧត្តម ម៉ន គ្រីយ៉ា ដឹកនាំគណៈប្រតិភូក្រសួងការងារ ចូលគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ សុីផេន**និយតករទំនាក់ទំនងរបស់ប្រទេសម៉ាឡេស៊ី ផ្តល់អាជ្ញាបណ្ណដល់កម្មវិធី TikTok និង WeChat ឱ្យដំណើរការនៅក្នុងប្រទេស**អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់មន្ដ្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្ត ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ ដើម្បីឱ្យអង្គភាពមានការរីកចម្រើន**ក្រសួងបរិស្ថាន ចេញសេចក្តីណែនាំស្តីពី ការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»**កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី៣ ខែមករា​នេះ មានការងាររហូតដល់ទៅចំនួន ៥២.២៣៤កន្លែង កំពុងរង់ចាំអ្នក!**ឯកឧត្តម មាស សុភ័ណ្ឌ៖ ផ្លូវក្រវាត់ព្រំដែន នឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញ គោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការបង្ក្រាបការនាំសាច់បង្កកខុសច្បាប់ ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសសមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ឱ្យខានតែបាន ចំពោះការលួចនាំចូលសាច់បង្កកខូចគុណភាព ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននានា របស់ខេត្តតាកែវ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា «បើយើងមិនទប់ស្កាត់សាច់បង្កកខូចគុណភាព ហើយបន្តឱ្យនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជាយើង អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋកម្ពុជាយើង ព្រោះពួកគាត់ជាអ្នកទិញយកមកទទួលទានសាច់ខូចគុណភាពនេះ ហើយវានឹងធ្វើឱ្យពួកគាត់កើតជំងឺផ្សេងៗ ដែលនឹងត្រូវចំណាយថវិកាជាច្រើនក្នុងការព្យាបាលជំងឺរបស់ពួកគាត់»។

ឯកឧត្តម អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា កន្លងមកសមត្ថកិច្ចឈរជើងតាមព្រំដែនរួម នឹងមន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងចាប់បានសាច់បង្កកខូចគុណភាពមួយចំនួន ដែលនាំចូលពីប្រទេសជិតខាងយកទៅដុតបំផ្លាញចោល ក៏ប៉ុន្តែនៅតែមានក្រុមឈ្មួញខិលខូចមួយចំនួន បានបន្តលួចនាំចូលដោយខុសច្បាប់តទៅទៀត បញ្ហានេះសូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមឈ្មួញខិលខូចទាំងអស់នោះ យកមកកាត់ទោសទៅតាមច្បាប់ ដើម្បីកុំឱ្យពួកគេបន្តធ្វើសកម្មភាពខុសច្បាប់នេះតទៅទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធរួម និងអភិបាល ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លួន ហើយត្រូវធ្វើការទប់ស្កាត់កុំឱ្យបញ្ហានេះកើតមានឡើងនៅក្នុងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង