ឯកឧត្តម ឈួន វិន ផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីកម្មសិក្សា តែងតាំងថ្មី នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
ភ្នំពេញ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកអគ្គនាយកដ្ឋានបចេ្ចកវិទ្យា និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលសម្រេចបានក្នុងខែសីហា ឆ្នាំ២០២៤ និងបានផ្តល់អនុសាសន៍ណែនាំ ដល់មន្រ្តីកម្មសិក្សា ដែលបានតែងតាំងថ្មីនៅ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ។
កិច្ចប្រជុំនាព្រឹកនេះ មានការចូលរួមពី ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានចំណុះទាំងបី ចំណុះអគ្គនាយកដ្ឋានផងដែរ៕