មន្ទីររប្រឆាំងបទល្មើសគ្រឿងញៀន ប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំចំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា សម្រាប់ឆ្នាំ២០២៤ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី នាយករងមន្ទីរ នាយការិយាល័យ នាយរងការិយាល័យជាមន្ត្រីនគរបាលយុត្តិធ៌ម នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។