**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសថ្នាំញៀនជាង ១៨គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំញៀនជាង ១៨គីឡូក្រាម។

ប្រតិបត្ដិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១០៖៤០នាទី កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំនុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្រាប់លទ្ធផលនៃការបង្ក្រាបនោះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ១នាក់ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងចាប់បានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម និងសារធាតុគីមីផ្សំទម្ងន់សរុប ៩៥២ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង