**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំ ACCSM លើកទី២២ នៅព្រុយណេ រួចបន្តចូលរួមកម្មវិធី២ទៀត នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថា បើកក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី២២។

អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្តីពីសុខភាពផ្លូវចិត្ត និងសុខុមាលភាពដើម្បីសម្រេចបានតុល្យភាពជីវិតនិងការងារ នៅក្នុងវិស័យសាធារណៈ ពិនិត្យតាមដានវឌ្ឍនភាពនៃផែនការការងារ ACCSM ឆ្នាំ២០២១-២០២៥ និងបានពិភាក្សាលម្អិតស្តីពីអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការក្រោយឆ្នាំ២០២៥។

អង្គប្រជុំ ក៏បានអបអរសាទរប្រទេសព្រុយណេ ដែលបានធ្វើជាប្រធាន ACCSM ពីឆ្នាំ២០២២ ដល់ ២០២៤ ហើយបានស្វាគមន៍ប្រទេសកម្ពុជាដែលទទួលធ្វើជាប្រធាន ACCSM សម្រាប់រយៈពេល ២០២៤ ដល់ ២០២៦។

ក្រោយពីកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី៧ ដែលមានការចូលរួម ពីតំណាងមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េផងដែរ។

នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បន្ទាប់ពីវិលត្រឡប់មកពីប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញទទួលគំនូរពីព្រះរាជាណាចក្រថៃ ក្រោមមូលបទ «ចក្ខុវិស័យសហគមន័អាស៊ានឆ្នាំ២០៤៥៖ អាស៊ានដែលមានភាពធន់ ប្រកបដោយនវានុវត្តន៍ ស្វាហាប់ និងយកប្រជាជនជាស្នូល» ដែលតំណាងដោយ លោក Nikorndej Balankura អគ្គនាយកព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ ព្រមទាំង លោកស្រី Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។ គំនូរនេះ គឺជាគំនូរទី១៣៨ ហើយ ដែលដាក់តាំងបង្ហាញនៅវិចិត្រសាលអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា។

នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបន្ដអញ្ជើញផ្តល់សន្ទរកថាគន្លឹះពិសេស នៅក្នុងពិធីជប់លៀងដើម្បីអបអរខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការបង្កើតស្ថានបេសកកម្មអចិន្រៃ្តយ៍ហ្វីលីពីនប្រចាំអាស៊ាន។

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏សំខាន់របស់ហ្វីលីពីន ក្នុងរយៈពេលកន្លងទៅ ហើយបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ហ្វីលីពីនក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន រួមទាំងនៅក្នុងការងាររបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ។

ពិធីនេះដែរ ត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់ពីតួនាទីដ៏សំខាន់ និងការប្តេជ្ញាចិត្តរបស់ហ្វីលីពីន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង