**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ រាជរដ្ឋាភិបាល បានប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកអនាគត ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមោះមុតក្នុងការដឹកនាំប្រទេស ឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យសុពលភាព នៃផែនការយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ផែនការ ១០ឆ្នាំខាងមុខ ដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តថ្មីស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា CCCSP ឆ្នាំ២០២៤-២០៣៣ បានបង្កើតឡើងជាមួយចក្ខុវិស័យ នៃការសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងភាពធន់នឹងអាកាសធាតុ តាមរយៈការអភិវឌ្ឍដោយចីរភាព និងជាបរិយាបន្ន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្រ្ត មានបេសកកម្មគឺ បង្កើតក្របខ័ណ្ឌជាតិ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន បង្កើនភាពធន់ និងកែលម្អអភិបាលកិច្ចអាកាសធាតុ ដើម្បីធានាសុខុមាលភាពសង្គម បរិស្ថាន និងសេដ្ឋកិច្ច។ បេសកកម្មនេះ រួមបញ្ចូល ការលើកកម្ពស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងធនធានធម្មជាតិដោយនិរន្តរភាព និងការអនុវត្តដោយភាពឆ្លាតវៃតបនឹងលក្ខខណ្ឌអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានសម្រេចបានវឌ្ឍនភាពដ៏សំខាន់ ក្នុងការអនុវត្ត ក្របខ័ណ្ឌពង្រឹងតម្លាភាពក្រោមកិច្ចព្រមព្រៀងប៉ារីស។ ចំណុចគោលដ៏សំខាន់មួយគឺ ដំណើរការនៃប្រព័ន្ធអង្កេតដាន NDC/LTS4CN ដែលបានណែនាំឱ្យអនុវត្តនៅឆ្នាំ ២០២២។ ហើយកិចពិភាក្សានិងពិនិត្យលើផែនការយុទ្ធសាស្រ្តីថ្មីស្តីពីការប្រែប្រួលអាកាសធាតុ នាពេលនេះ នឹងមានការបង្ហាញលទ្ធផលពីការប្រមូលទិន្នន័យជុំទីបី ដែលជាទិន្នន័យឆ្នាំ២០២៣។

តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តរបន្ទាប់ កម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូ នៃការអភិវឌ្ឍន៍ឆ្ពោះទៅថាមពលកកើតឡើងវិញ ការពង្រឹងបទប្បញ្ញត្តិបរិស្ថាន និងការរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព នៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចរបស់យើង។

សូមបញ្ជាក់ថាកម្ពុជាបានដាក់ឱ្យអនុវត្ត «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដែលផ្តល់ជាមូលដ្ឋានគ្រឹះមួយនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន កិច្ចការពារជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់វប្បធម៌នៃការរស់នៅ ប្រកបដោយនិរន្តរភាព ក្នុងចំណោមប្រជាពលរដ្ឋយើង» លើសពីនេះ យុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលអនុម័តរ បានផ្តោតលើសសរស្តម្ភទាំងបី សម្រាប់ប្រទេសជាតិយើង៖ ប្រជាជនកម្ពុជាស្អាត បៃតង និងនិរន្តរភាព ធានាបាននូវការឆ្លើយតបខាងវិស័យបរិស្ថាន ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ យុទ្ធសាស្រ្តនេះមាន គោលដៅចុងក្រោយសម្រេចបាន នូវសេចក្តីប្រាថ្នាដូចមានចែង ក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានអព្យាក្រឹតភាពកាបូន និងដែលមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង