**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋមន្ត្រីក្រសួងអប់រំ៖ យុវជន គឺជាកម្លាំងស្នូលក្នុងការជំរុញល្បឿនសេដ្ឋកិច្ច ឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជន គឺជាកម្លាំងស្នូលក្នុងការជំរុញល្បឿនសេដ្ឋកិច្ចឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការងារយុវជនគឺ៖ (១).ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការលើកកម្ពស់គុណភាពអប់រំ ការលើកម្ពស់ការរៀន និងបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM), និងការពង្រឹងការអប់រំកាយ និងកីឡា, (២).ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ផ្តោតលើការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះចូលរៀន ការរៀបចំជំនាញឡើងវិញ និងការបង្កើនជំនាញ (Reskilling and Upskilling) និង(៣).ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើការធ្វើភាវូបនីយកម្មពលរដ្ឋ (People Revitalization) ឱ្យមានសមត្ថភាព, ផលិតភាព, សីលធម៌, គុណធម៌, ចរិយាធម៌, ភាពអំណត់, សុច្ចរិតភាព, យុត្តិធម៌, វិន័យ និងការទទួលខុសត្រូវខ្ពស់, ការលើកកម្ពស់ស្មារតី និងមនសិការស្នេហាជាតិ ឯកភាពជាតិ, ការចេះយកអាសារគ្នា, ការចែករំលែក, ការចូលរួម, គុណតម្លៃសង្គម, ស្មារតីគោរពច្បាប់, ការស្រឡាញ់សន្តិភាព ក៏ដូចជាស្រឡាញ់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងប្រព្រឹត្តអំពើល្អ សំដៅធានាបានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមនីយកម្មសង្គម។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «ជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤» នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍជាសាកលនៃយុគសម័យឌីជីថល យុវជនត្រូវមានបំណិនសតវត្សទី២១ ដែលក្នុងនោះរួមមាន៖ (ទី១). បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការសហការ និង ការប្រាស្រ័យទាក់ទង (ទី២).បំណិនអក្ខរកម្ម៖ ផ្នែកព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ និង បច្ចេកវិទ្យា (ទី៣).បំណិនជីវិត៖ ផ្តោតលើភាពទន់ភ្លន់ និងសម្របសម្រួល ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ ផលិតភាពការងារ និងបំណិនសង្គម។

ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលបំណិនសតវត្សទី២១ ទៅក្នុងវិធីសាស្ត្របង្រៀននៅតាមសាលា ដូចជានៅសាលាជំនាន់ថ្មី តាមរយៈការរៀបចំថ្នាក់រៀនតាមបែបសិក្សាស្រាវជ្រាវ ឱ្យសិស្សចេះវិភាគត្រិះរិះពិចារណា ចេះស្វែងរកហេតុផល រៀបចំជាទឡ្ហីករណ៍ ឱ្យសិស្សចេះធ្វើបទបង្ហាញសម្រាប់ថ្នាក់រៀន ដើម្បីជំរុញនូវនវានុវត្តន៍ និងសហគ្រិនភាព ហើយបច្ចុប្បន្នក្រសួងក៏បានបញ្ចូលវិធីសាស្ត្រសាលារៀនជំនាន់ថ្មីនេះ ទៅក្នុងស្តង់ដាសាលារៀនគំរូ ដើម្បីបន្តជំរុញលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យល្អប្រសើរឡើង។

គួរបញ្ជាក់ដែរថា ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា លើកទី២៥នេះ ប្រារព្ធឡើងក្រោមមូលបទជាសាកល «ទិវាអន្តរជាតិសម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ក្នុងនោះក្រសួងបានរៀបចំនូវ ពិព័រណ៍ស្តង់យុវជន កិច្ចពិភាក្សាយុវជន កម្មវិធីប្រកួតនិយាយជាសាធារណៈ និងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ដែលក្នុងរដូវកាលទី៥ នេះ មានការចូលរួមពី វិទ្យាល័យរដ្ឋ និងឯកជន ចំនួន៣២ មកពីរាជធានី ៨ក្រុម និងខេត្តទាំង២៤ ហើយជាលទ្ធផល នៃវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ៖ “ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា” សូមអបអរសាទរ សាលា ប៊ែលធី អន្តរជាតិ រាជធានីភ្នំពេញ ដែលបានជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ សម្រាប់រដូវកាលទី៥ ៕

អត្ថបទដែលជាប់ទាក់ទង