សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុងស្រុកចំនួន ៤រូប នៅខេត្តពោធិ៍សាត់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចមន្ដ្រីរាជការ ២រូប និងតែងតាំងមន្ដ្រីរាជការ ២រូប ឱ្យចូលកាន់តំណែងជាអភិបាលស្រុកកណ្តៀង អភិបាលស្រុកភ្នំក្រវាញ ស្រុកបាកាន និងក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់។
សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០២រូបមាន៖ លោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន និងលោក ផាយ ឡេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលស្រុកបាកាន ឱ្យកាន់មុខតំណែងជាអភិបាលក្រុងពោធិ៍សាត់។
ដោយឡែកលោក ណារ៉ា ចំរើន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាលស្រុកកណ្តៀង និងលោក ធាម សុផាត ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ជាអភិបាលស្រុកភ្នំក្រវាញ ៕