**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋមន្រ្តីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីសម្រេចបាននូវស្តង់ដារសាលារៀនគំរូ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ និងអាជ្ញាធរដែនដី សរុបប្រមាណ ១០០នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពី គោលដៅនៃការធ្វើទស្សនកិច្ចនេះ គឺដើម្បីជួយគាំទ្រជំរុញឱ្យវិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រេចបានលទ្ធផលសិក្សាតាមសក្តានុពលដែលមាន ដើម្បីធានាបានលទ្ធផលសិក្សាល្អ គឺអាស្រ័យលើកត្តាសំខាន់៤ ៖ សាលារៀន គ្រូបង្រៀន សិស្ស និងសហគមន៍។ ឆ្លើយតបនឹងគោលដៅនេះ ក្រសួងបានដាក់ចេញស្តង់ដាសាលារៀនគំរូ ៥ ដើម្បីឱ្យសាលាប្រឡងប្រណាំងគ្នាដើម្បីលើកកម្ពស់គុណភាពរៀន និងបង្រៀន ដែលរួមមាន ៖ (ស្តង់ដា(ទី១).លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដា(ទី២). ការបង្រៀននិងរៀន, ស្តង់ដា(ទី៣).ការចូលរួមរបស់សហគមន៍, ស្តង់ដា (ទី៤). ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និង ស្តង់ដា(ទី៥).គណនេយ្យភាពសាលារៀន។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបំផុសដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យចូលរួមចែករំលែកនូវបទពិសោធន៍ យោបល់ និងបញ្ហាប្រឈមនានា ដើម្បីរួមចំណែកកែលម្អគុណភាពអប់រំ ឆ្ពោះទៅលើកកម្ពស់លទ្ធផលសិស្ស តបតាមអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានគន្លឹះចំនួន ៤ ដើម្បីពង្រឹងគុណភាពអប់រំ ដែលមានរួមមាន៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យសីលធម៌ និងឥរិយាបថរបស់សិស្ស(ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន (ទី៤).ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និង សហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។

ដើម្បីសម្រេចបាននូវស្តង់ដារសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ គន្លឹះមួយចំនួនដូចជា៖

– ចំណុចគន្លឹះ គឺត្រូវបង្កើនម៉ោងសិក្សា និងត្រូវបន្តផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដោយត្រូវពង្រឹងការរៀន និងបង្រៀន ឱ្យបានច្រើនម៉ោង និងឈានទៅរៀនពេញមួយថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។
– ក្រសួងលើកទឹកចិត្តឱ្យសាលារៀនពង្រឹងការបង្រៀន ឬបន្ថែមម៉ោងបង្រៀន ដោយគួរបង្រៀនឱ្យបានយ៉ាងហោចណាស់ឱ្យបាន ៦ម៉ោងក្នុងមួយថ្ងៃ។
– សូមបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិរហូតដល់ថ្ងៃប្រឡង ។
– ក្រសួងមិនហាមឃាត់ការបង្រៀនគួរនោះទេ តែមិនអនុញ្ញាតិឱ្យយកមេរៀនបង្រៀនគួរមកចេញពេលប្រឡងឡើយ។

– លើកសរសើរពីសោភណភាពសាលា និងបរិស្ថានសិក្សាដែលត្រូវបានរៀបចំយ៉ាងល្អ និងសូមឱ្យបន្តពង្រឹងបន្ថែមទៀត។
– ពន្យល់ពីសារៈសំខាន់នៃការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលសុទ្ធសឹងទាមទារនូវមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំទើបអាចប្រឡងជាប់ ទទួលបានលទ្ធផល ។
– បានគូសបញ្ជាក់ពីសារៈសំខាន់នៃរៀនពេញមួយថ្ងៃ ការបង្រៀនបំប៉នបន្ថែមដល់សិស្សដែលរៀនយឺត ក៏ដូចការចូលរួមគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឈានទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។
– លើកទឹកចិត្តឱ្យបន្តពង្រឹងដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ដោយផ្អែកលើការអនុវត្តសូចនាករស្តង់ដាសាលារៀនគំរូ ។

តាងមានក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ នឹងថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្តរបស់គណៈគ្រប់គ្រងសាលារៀន ក្នុងការបន្តស្មារតីអនុវត្តយ៉ាងមុតមាំនូវស្តង់ដាសាលាគំរូ និងជូនពរឱ្យវិទ្យាល័យ ជា ស៊ីម បឹកកេងកង សម្រេចគោលដៅប្រែក្លាយជាវិទ្យាល័យគំរូនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង