ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងគណៈកម្មការ
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈមួយចំនួនរួមមាន៖
១.ពិនិត្យកម្មវិធីការងារការទូតសភារបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២៤។
២.ពិនិត្យកម្មវិធី និងឯកសារ នៃដំណេីរទស្សនកិច្ចរបស់ប្រតិភូអញ្ជេីញទៅសភាសៀងហៃ នៅថ្ងៃទី១-៤ ខែកញ្ញា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។
៣.ពិនិត្យកម្មវិធី និងឯកសារ នៃដំណេីរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា អញ្ជេីញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ នាពេលខាងមុននេះ។
៤. ផ្សេងៗ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មការ ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងទីប្រឹក្សាច្បាប់អមគណៈកម្មការ និងមន្ត្រីជំនួយការគណៈកម្មការផងដែរ៕