ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងគម្រោងចំណាយថវិកាឆ្នាំ២០២៥ របស់រដ្ឋសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាសេចក្តីព្រាងគម្រោងចំណាយថវិកាឆ្នាំ២០២៥ របស់រដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការ ជំនាញនានា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋសភា និងមន្ត្រីពាក់ព័ន្ធ៕