**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់**ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត**កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង**រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ**រដ្ឋមន្ត្រី កែវ រតនៈ៖ នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងរ៉ែ មានផែនការស្នើសុំរាជរដ្ឋាភិបាល គាំទ្រគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេសជំហានទី១**បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.**រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក**នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤**ក្រសួងសុខាភិបាល ណែនាំឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា**សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប

សមាជិក ប.ស.ស. សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចាត់ក្រុមការងារក្រោមឱវាទនាំយកនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០រៀល ដើម្បីបើកផ្ដល់ជូនសមាជិក ប.ស.ស. ម្នាក់ដែលសម្រាលមាតុភាពបានកូនភ្លោះបី នៅមន្ទីរពេទ្យអង្គឌួង ក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីជាសមាជិក ប.ស.ស ឈ្មោះ ស៊ាន ចំណាន ដែលសម្រាលបានកូនភ្លោះបីរូបនេះ បានសំដែងនូវការអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។

បើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា៖ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទឹកប្រាក់ប្រមាណជាង ២០០ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន ស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស. សរុប ៤៤០ ៤៩១នាក់ ដែលមានចំនួនកូនសរុប ៤៤៣ ៥៦១នាក់ ក្នុងនោះស្រ្តីសម្រាលកូនភ្លោះពីរ មានចំនួន ៣ ០០៩ នាក់ ស្រ្តីសម្រាលកូនភ្លោះបី មានចំនួន ២៩នាក់ និងស្រ្តីសម្រាលបានកូនភ្លោះបួន មានចំនួន ១នាក់ ។

សូមបញ្ជាក់ឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តីសម្រាលកូនដែលជាសមាជិក ប.ស.ស. ដែលក្នុងនោះ ស្រ្តីសម្រាលបានកូនមួយទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕   

អត្ថបទដែលជាប់ទាក់ទង