**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រៀបចំកិច្ចបូកសរុបលទ្ធផលការងារឆមាសទី១ និងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានបរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៤។ ពិធីប្រកាសប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងឃុំទាំង១៥ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។ កម្មវិធីនេះ បានធ្វើឡើងនៅទីស្នាក់ការណបក្សស្រុកកំពង់សៀម។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានឡើងរាយការណ៍អំពីស្ថានភាពនយោបាយ និងសមិទ្ធផលដែលគណបក្សខេត្តកំពង់ចាមបានសម្រេចដើម្បីប្រយោជន៍សង្គមជាតិ និងមាតុភូមិ។

ក្រោយសេចក្តីរាយការណ៍អំពីស្ថានការណ៍ និងសមិទ្ធិផល ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានប្រគល់លិខិតតែងតាំងឯកឧត្តម ហេង សួរ ដែលជាសមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងការទទួលស្គាល់សមាសភាពឯកឧត្តម លោកជំទាវជាអនុប្រធាននិងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងឃុំទាំង១៥។

ក្រោយការតែងតាំង ឯកឧត្តម ហេង សួរ បានប្តេជ្ញាគោរពនិងអនុវត្តតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្តីសម្រេច សេចក្តីណែនាំនានារបស់គណបក្សឱ្យខ្ជាប់ខ្ជួន ហើយនិងប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលនានារបស់ក្រុមប្រឆាំងនិងមជ្ឈដ្ឋានអគតិ ដើម្បីធានាការរស់នៅដោយសុខសាន្តរបស់ប្រជាជន និងប្តេជ្ញាការពារមរតក និងសមិទ្ធផលជាប្រវត្តិសាស្ត្រនានា ជាពិសេសចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងនានាដ៏ទៃទៀតដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានកសាង និងរក្សាទុកជាមរតកសម្រាប់យុវជនជំនាន់នេះ និងជំនាន់ក្រោយ។ សម្រាប់ឯកឧត្តម មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលអាចរក្សាបាននូវសុខសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅភាពជឿនលឿនដូចប្រទេសអភិវឌ្ឍនានា។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានគូសបញ្ជាក់ពីព្រឹត្តិការណ៍សំខាន់ៗទាំងជាតិ និងអន្តរជាតិជូនសមាជិក សមាជិកាអង្គពិធីឱ្យបានយល់ និងជ្រួតជ្រាបកាន់តែច្បាស់ដើម្បីពង្រឹងស្មារតីសមាជិកបក្ស និងគ្រួសារបក្សជាដើម។

បន្ថែមពីនេះ ក្នុងនាមជាប្រធានគណៈអធិបតី ឯកឧត្តមសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍គន្លឹះៗសំខាន់ៗជូនដល់អង្គពិធីដែលជាសមាជិកសមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តអំពីទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៤ក្នុងគោលបំណងដើម្បីបន្តពូនជ្រំ ពង្រឹង និងពង្រីកសមាជិកគណបក្ស និងកិត្យានុភាពគណបក្សដើម្បីក្លាយជានាវាដ៏មានប្រសិទ្ធភាពក្នុងការនាំកម្ពុជាទៅរកភាពរុងរឿងជានិច្ចនិរន្ត ៕

អត្ថបទដែលជាប់ទាក់ទង