មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកមេបញ្ជាការរងខណ្ឌ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី នែម ស៊ីហ៊ន់ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ដែលកំពុងសម្រាកព្យាបាលដោយវះនៅមន្ទីព្រះកេតុមាលា។
ក្នុងឱកាសសួរសុខទុក្ខនោះ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៤,០០០,០០០រៀល (បួនលានរៀល), ផ្លែឈើ០១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ ៕