**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អគ្គនាយកដ្ឋានរដ្ឋបាល កំពុងត្រៀម​រៀបចំ​កិច្ច​ប្រជុំ​លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និង​ការ​​អភិវឌ្ឍរវាងបណ្តា​ខេត្ត​ជាប់ព្រំដែនកម្ពុជា-វៀតណាម និងគ្រោងរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨

ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា អគ្គនាយកដ្ឋានរដ្ឋបាល​​ បាន​​នឹងកំពុងត្រៀម​រៀបចំ​កិច្ច​ប្រជុំ​លើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និង​ការ​​អភិវឌ្ឍរវាងបណ្តា​ខេត្ត​ជាប់ព្រំដែនកម្ពុជា-វៀតណាម ដែល​គ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែសីហា ឆ្នាំ​២០​២៤ នៅ​រាជធានី​ភ្នំពេញ និងគ្រោងរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ នាថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ឲ្យដឹងថា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាជាមួយខេត្ត ក្រុងនៃ​ បណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានគាំទ្រ សម្របសម្រួលឱ្យរដ្ឋបាលរាជធានី ខេត្តចំនួន​ ៣​រួមមាន៖ រាជធានីភ្នំពេញ ​ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចុះអនុស្សរណៈនៃការយោគយល់គ្នា និង​កិច្ច​ព្រម​ព្រៀង​​ស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុងនៃបណ្តាប្រទេសជាមិត្តចំនួន ៤រួមមាន៖ រាជធានីភ្នំពេញ និងខេត្តសៀមរាបជាមួយតំបន់ស្វយ័តជេជូ នៃ​សាធា​រណ​រដ្ឋ​ កូរ៉េ រាជធានីភ្នំពេញ​ជាមួយទីក្រុងឆាងសា ខេត្តហ៊ូណាននៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តបន្ទាយ-មានជ័យជាមួយខេត្តវិញឡុង និងខេត្តដុងថាប់នៃ​សាធា​រណរដ្ឋ​​សង្គមនិយមវៀតណាម។

ឯកឧត្ដមបន្ថែមថា ក្រៅពីនេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានធ្វើការគាំទ្រ សម្របសម្រួលឱ្យរដ្ឋបាល ខេត្តព្រះសីហនុ​ចូលជា​សមា​ជិក​​បណ្ដាញ​សកលនិងថ្នាក់តំបន់របស់សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF) ព្រមទាំងបាន​ជួយ​សម្របសម្រួល​ឱ្យ​រដ្ឋបាលខេត្តកំពង់ឆ្នាំង​​​​​ ចុះ​​ហត្ថលេខា​លើកិច្ចព្រម​ព្រៀង​​ អនុវត្តគម្រោងលើកកម្ពស់​ជីវភាព​ប្រជាជនស្រុក​កំពង់លែង ​ជាមួយ​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយសង្គ្រោះអន្តរ​ជាតិ(FIDR) សម្រាប់​រយៈពេល​​៤ឆ្នាំ (​២​០២៤-២០២៨) ៕

អត្ថបទដែលជាប់ទាក់ទង