**តំណាងឯកឧត្តម ហេង សួរ រួមនិងថ្នាក់ដឹកនាំក្រសួង រៀបចំធ្វើពិធីក្រុងពាលីប្រទីបរបស់ក្រសួងការងារ**សម្ដេចធិបតី អបអរសាទរស្រូវសែនក្រអូប (SKO) របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែង ចិន-អាស៊ាន លើកទី២**ឯកឧត្តម ប្រាក់ សុខយូរ ដឹកនាំប្រតិភូក្រសួងសង្គមកិច្ច ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រតិបត្តិការខាងត្បូង**រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ ចូលជួបពិភាក្សាការងារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអភិបាលខេត្តយូណាន ព្រមទាំងជួបជាមួយធុរជនចិន និងនិស្សិតកម្ពុជា នៅខេត្តយូណាន**ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នៅថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ**កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ**អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលរាជធានីភ្នំពេញ ចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ កែលម្អសោភ័ណភាពទីក្រុង ពិសេសជុំវិញតំបន់ប្រារព្វពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូក្រសួងការពារជាតិ ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នៅវិមានឯករាជ្យ**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំស្ដីពីការសាងសង់មត្តេយ្យសិក្សា របស់សាខាខេត្ត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ**អភិបាលខេត្តក្រចេះ ជួបសំណេះសំណាល និងណែនាំដល់គណៈកម្មាការគ្រប់គ្រងទូក ង ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ**គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**ក្រសួងការងារ ប្រគល់ឧបករណ៍ឌីជីថលដល់ក្រុមអធិការកិច្ចការងារ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យកឋិនសាមគ្គីរបស់ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ**អភិបាលខេត្តសៀមរាប ស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក

អគ្គនាយកដ្ឋានរដ្ឋបាល រៀបចំសេចក្តីណែនាំស្តីពីការប្រឡងប្រណាំងជើងឯក ក្នុងការផ្តល់​សេវា​សាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព អគ្គនាយកដ្ឋានរដ្ឋបាល បាននឹងកំពុងរៀបចំសេចក្តីណែនាំស្តីពីការប្រឡងប្រណាំងជើងឯកក្នុងការផ្តល់​សេវា​សាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើការច្របាច់បញ្ចូល​ការប្រឡង​ប្រណាំង​​ជើងឯក​សេវាសង្គម និងការប្រឡងប្រណាំងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ។

ដោយឡែកសម្រាប់កិច្ចសហការជាមួយក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា សម្រាប់កិច្ចការនេះ អគ្គនាយកដ្ឋាន បាននិងកំពុងសហការជាមួយអង្គការយូនីសេហ្វនៅក្នុងការអនុវត្តអភិក្រមថ្នាក់ក្រោមជាតិ (Sub-National Approach) និងកិច្ចសហការជាមួយអង្គការភែ្លនអន្តរជាតិក្នុងការអនុវត្តគម្រោងលើកកម្ពស់ការគាំពារនិងការអភិវឌ្ឍកុមារតូច។

ឯកឧត្ដមបន្តថា ម្យ៉ាងវិញទៀត អគ្គនាយកដ្ឋាន​រដ្ឋបាល​កំពុងតែដំណើរការសហការជា​មួយនឹង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB និងស្ថានទូតអូស្ត្រាលី (តាមរយៈ កម្មវិធីACCESS2) ដើម្បីរៀបចំ​អនុវត្ត​គម្រោង ការឆ្លើយតបទៅ នឹងអំពើហិង្សាផ្នែក​យេនឌ័រ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាល បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីរៀបចំនិងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់​រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមក្របខ័ណ្ឌ ហិរញ្ញប្បទានរបស់ធនាគារ ពិភពលោកនៅខេត្ត គោលដៅចំនួន៥ រួមមាន៖ ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និង​ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង