អគ្គលេខាធិការគណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពវិស្វករនៅបណ្តាប្រទេសអាស៊ាន ក្នុងអនុតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម
ភ្នំពេញ៖ ឯកឧត្តម សុខុម ភគវន្តមុនី អនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម សួស គង់ អនុប្រធានក្រុមបឹក្សាគណៈវិស្វករកម្ពុជា និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្តាប្រទេសអាស៊ានក្នុងអនុតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម» និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សាគណៈវិស្វករកម្ពុជា, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ, លោកបណ្ឌិតជាវាគ្មិន មកពីប្រទេសចិន ម៉ាឡេស៊ី និងកម្ពុជា, និងវិស្វករ មកពីបណ្តាប្រទេសអាស៊ាន នៃអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) សរុបប្រមាណ១០០នាក់។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នាសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ៕