**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ

សម្តេចតេជោ ប្រកាសលើកលែងឱ្យអ្នកដែលដកខ្លួនចេញពីក្រុម «រួបរួមគ្នាដើម្បីជាតិ»

ភ្នំពេញ៖ សម្តេចអគ្គមហាគសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់អ្នកដែលចង់ធ្វើបាតុកម្ម និងអ្នកដែលចូលរួមជាមួយក្រុម «រួបរួមគ្នាដើម្បីជាតិ» ត្រូវបញ្ឈប់គំនិតនេះ ហើយត្រូវដកខ្លួនចេញឱ្យឆាប់ បើមិនចង់ជាប់ទោសទេនោះ។

ជាមួយគ្នានេះ សម្តេចតេជោបញ្ជាក់ថា ក្នុងគ្រុបតេឡេក្រាម ដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ត្រូវបានសម្តេច និងកម្លាំងកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាអស់ហើយ។

សម្តេចតេជោបញ្ជាក់ថា គ្រុបតេឡេក្រាម ឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» នេះមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈកម្លាំង រាប់ទាំងកម្លាំងហិង្សាដែលប្រើប្រាស់ដោយមហាជន និងកម្លាំងប្រដាប់អាវុធដែលពួកគេបានញុះញង់។

តាមរយៈសារសំឡេងពិសេស ពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា ម៉ោងនេះពេលនេះ ក្រៅពីអ្នកដែលត្រូវបានចាប់ខ្លួនហើយ អ្នកដែលមិនទាន់ត្រូវបានចាប់ខ្លួន យើងនឹងលើកលែងឱ្យ ប្រសិនបើអ្នកទាំងនោះដកខ្លួនចេញ ហើយឈប់ចូលរួមនៅក្នុងគ្រុប «រួបរួមគ្នាដើម្បីជាតិ» ដែលគោលដៅធំបំផុត របស់ពួកគេ គឺផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចតេជោ បានលើកឡើងទៀតថា អ្នកចង់ផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាល មានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ផងដែរ ដើម្បីរាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជនវិញ។

សម្តេចតេជោ បញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋ មិនយល់អំពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម អាចចូលមើលឯកសារក្នុងគេហទំព័រក្រសួងពាណិជ្ជកម្មបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីរបស់ ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅក្នុងការអភិវឌ្ឍរួមទេ ឬរកស៉ីចូលហ៊ុនគ្នានោះទេ គឺធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង