**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩**សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលា ទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ

សម្តេចតេជោ៖ យកប្រជាជនធ្វើខឿនការពារព្រំដែន គឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភពីអនាគត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ត្រូវតែរួមគ្នាថែរក្សា និងពង្រាយប្រជាជន ដើម្បីការពារនៅតំបន់ព្រំដែន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការយកប្រជាជនធ្វើខឿនការពារព្រំដែន ប្រសើរជាងធ្វើរបង​ ព្រោះប្រជាជនមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត។

ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីឆ្លើយតបនឹងបុគ្គលមួយប្រឆាំងជ្រុលនិយមចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ ហើយស្នើឲ្យរាជរដ្ឋាភិបាលធ្វើរបងការពារព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខឿនការពារជាតិ គឺប្រជាជន គឺមានកម្លាំងខ្លាំង ដែលអាចការពារជាតិច្រើនជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ ចែកផ្ទះឱ្យប្រជាជន សង់មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដែលប្រជាជនត្រូវការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនដើម្បីរស់នៅទីនោះ ដាំដុះ ធ្វើស្រែចំការ ដាំដំណាំឧស្សាហកម្ម ឬក៏សិប្បកម្មកែច្នៃជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមានលុយធ្វើរបង នោះកម្ពុជានឹងធ្វើផ្លូវឱ្យល្អ នៅតាមព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន និងផ្លូវពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ និងផ្ទះល្អៗជូនប្រជាជន នៅតាមបណ្តោយព្រំដែន នោះទើបជាការត្រឹមត្រូវជាង។ ការអភិវឌ្ឍនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំចេញទៅវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ និងការនាំចេញទៅកាន់ប្រទេសឡាវ និងប្រទេសថៃផងដែរ។

សម្តេចតេជោ ក៏បានលើកឡើងថា កម្ពុជាត្រូវប្រែក្លាយខ្សែព្រំដែនទៅជាព្រំដែនអភិវឌ្ឍ សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រសើរជាង ការវ៉ៃគ្នាដូចទសវត្ស៥០, ៦០ និង៧០ ដែលពេលនោះមានការវ៉ៃគ្នា មិនអាចឱ្យប្រជាជនធ្វើស្រែចម្ការតាមព្រំដែនបាន ៕

អត្ថបទដែលជាប់ទាក់ទង