អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាខេត្ត សម្រាប់ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាខេត្ត សម្រាប់ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។