**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

អង្គការសង្គមស៊ីវិលផ្នែកសុខាភិបាលចំនួន៥ ស្វែងយល់ឱកាសសហការក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កេីនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for PHC-BIF) បានទទួលជួបពិភាក្សាការងារជាមួយអង្គការគណៈកម្មការសម្របសម្រួលសកម្មភាពសុខភាព (HACC) អង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) អង្គការសង្គ្រោះកុមារអន្តរជាតិ (Save The Children) អង្គការរ៉ាឆា (RACHA) និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ និងឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកអគ្គនាយករងបច្ចេកទេសសុខាភិបាល, មជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ, នាយករដ្ឋានផែនការ, នាយកដ្ឋានការពារសុខភាព, និងនាយកដ្ឋានមន្ទីរពេទ្យ។

កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី ៖
-ស្វែងយល់អំពីទិសដៅអាទិភាពនៃការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម (Primary Health Care Booster Implementing Frameworks) ។
-ពិភាក្សាអំពីការត្រៀមរៀបចំគម្រោងសំណើថវិកាទៅដៃគូអភិវឌ្ឍន៍ លើគម្រោង Sustainable Outcomes through Primary Healthcare Integration (SOPHI) ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម។
– ស្នេីការគាំទ្រពីក្រសួងសុខាភិបាល លេីគម្រោង ស្នេីសុំថវិកាពី SOPHI សម្រាប់រួមគ្នាជំរុញការអនុវត្តការថែទាំសុខភាពបឋមនៅកម្ពុជា។

បន្ថែមលេីនេះ លោកជំទាវបានជំរុញឱ្យអង្គការទាំងអស់ពិនិត្យបន្តធ្វេីអនុសារណ:យោគយល់គ្នាទៅវិញទៅមក (MoU) ឱ្យបានឆាប់ ដោយសហការណ៍ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្តដែលពាក់ព័ន្ធ ក្នុងការគាំទ្រលេីកិច្ចការសកម្មជំរុញបង្កេីនការថែទាំសុខភាពនេះ ដែលជាតម្រូវការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង