គ.ជ.អ.ប. ប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមការងារអន្តរក្រសួង
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចពិនិត្យ ពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើកផែនការសកម្មភាពសម្រាប់ធ្វើការសិក្សា និងការរៀបចំលិខិតបទដ្ឋានគតិយុត្ដនានាក្នុងការបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលរាជធានី ខេត្ដ និងរៀបចំលិខិតដ្ឋានគតិយុត្ដនានាក្នុងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះផងដែរមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន២៥រូប ស្រ្តី០៩រូប៕