**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត

រដ្ឋាភិបាល និងUSAIDមរតកបៃតង ប្ដេជ្ញាការពារជម្រកសត្វដំរីអាស៊ីកុំឱ្យបាត់បង់ ខណៈសត្វដំរីជិតផុតពូជមួយប្រភេទកំពុងរងការគំរាមកំហែងពីការបាត់បងជម្រក

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់ USAID មរតកបៃតង បានឱ្យដឹងថា ក្នុងទិវាសត្វដំរីពិភពលោក រដ្ឋាភិបាល និងUSAID មរតកបៃតងថានឹងធ្វើការរួមគ្នាដើម្បីការពារជម្រកសត្វដំរីអាស៊ី និងសត្វព្រៃផ្សេងទៀតពីការបាត់បង់ និងរេចរឹល ខណៈសត្វដំរីជិតផុតពូជមួយប្រភេទកំពុងរងការគំរាមកំហែងពីការបាត់បងជម្រក។

យោងតាមក្រសួងបរិស្ថានកម្ពុជាមានដំរី អាស៊ី ចំនួន ប្រមាណ ពី ៤០០ ទៅ ៦០០ ក្បាល ដែល ភាគ ច្រើនរស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ ខ្ពង់ រាប ភាគ ខាង កើតដែលជាតំបន់មានជីវៈចម្រុះសម្បូរបែប និងមានទីជម្រកអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ក្នុងនោះក៏មានដំរីមួយប្រភេទដែលមានឈ្មោះថា «ដំរីអាស៊ី» ជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ កំពុងរងការគំរាមកំហែងពីការបាត់បង់ទីជម្រកទូទាំងពិភពលោក។

ជាមួយគ្នានោះ នៅតំបន់ជួរភ្នំក្រវាញកណ្តាល USAID មរតកបៃតង ដែលបានសហការជាមួយអង្គការអភិរក្សអន្តរជាតិកម្ពុជា Legacy Landscapes Fund និង P&G នឹងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ដើម្បីការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់សត្វដំរីទាំងអស់តាមរយៈគម្រោងរេដបូក។

ដំរីគឺជាថនិកសត្វរស់នៅជាហ្វូង មានភាពវៃឆ្លាតហើយមានមាឌធំជាងគេក្នុងចំណោមសត្វលើគោកដទៃ។ នៅក្នុងធម្មជាតិ សត្វដំរីដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពេលធ្វើដំណើរសត្វដំរីត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ដំរីដើរតួនាទីយ៉ាងសំខាន់ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់រានមានជីវិត។ នេះបើតាម USAID មរតកបៃតង។ យ៉ាងណា កាលពីខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅទីរួមខេត្តពោធិ៍សាត់ថា បទល្មើសនៃការបរបាញ់សត្វដំរីនៅក្នុងតំបន់ជួរភ្នំក្រវាញត្រូវបានថមថយ ប៉ុន្តែអន្ទាក់នៅតែជាបញ្ហាប្រឈមចំពោះសត្វដំរីព្រៃ៕

អត្ថបទដែលជាប់ទាក់ទង