**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក**រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការវាស់វែងនិងផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សុវត្ថិភាពទាំងផ្លូវចិត្តនិងផ្លូវច្បាប់ជូនពលរដ្ឋលើការកាន់កាប់ដីធ្លី និងការលុបបំបាត់ទំនាស់ដីធ្លីនៅកម្ពុជា**កម្មវិធី “សាទរកម្ពុជា” គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង**វគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ២០២៤ នៃតំបន់ប្រតិបត្តិការសឹករងកំបង់ស្ពឺ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**រដ្ឋមន្ត្រីអប់រំ៖ ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ**គ.ស.ព.ស៖ គណនីហ្វេសប៊ុកជនទុច្ចរិតនៅក្រៅប្រទេសបានបង្ហោះផ្សាយថាអាច នឹងមានការដកហូតពីតំណែងមន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលគឺជាព័ត៌មានក្លែងក្លាយ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៦ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤

អភិបាលរងខេត្តក្រចេះ៖ ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១,២៣៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិធំ និងភូមិសណ្ដាន់ ក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រងនិងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត បានបន្តថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ ដូច្នេះសូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឱ្យមានសុវត្ថិភាព និងគង់វង្ស ដើម្បីជាប្រយោជន៍តកូនចៅ និងត្រូវប្រើប្រាស់ជាប្រយោជន៍ឱ្យចំគោលដៅ ជៀសវាងខាតបង់ទ្រព្យកម្រ និងមានតម្លៃសម្រាប់សង្គមគ្រួសារ។

ក្នុងឱកាសនោះ លោក ហេង សុថា បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុល ពីសំណាក់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះទាំងអស់ ដែលបានចូលរួមនិងសម្តែងអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា។ និងសូមឱ្យបងប្អូនបន្តចូលរួមគាំទ្រនៅការអនុវត្តតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលជាឧត្តមប្រយោជន៍ធំធេងរបស់ប្រជាជាតិ និងប្រជាជន ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ ហើយសូមកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ ពីក្រុមមួយចំនួនដែលមានបំណងមិនល្អចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលយើង ៕

អត្ថបទដែលជាប់ទាក់ទង